Saturday, November 23, 2024
Header Banner

កម្លាំងនគរបាលស្រុកប្រាសាទបាគង សហការបង្ក្រាបរថយន្តដឹកឈើប្រណិតចំនួន ០១ គ្រឿង​ ប្រគល់ទៅអោយខណ្ឌរដ្ឋបាលព្រៃឈើខេត្តសៀមរាប

សៀមរាប៖ កម្លាំងរដ្ឋបាលព្រៃឈើខេត្តសៀមរាប បានសហការជាមួយនគរបាល ស្រុកប្រាសាទបាគង ចាប់រថយន្តដឹកឈើប្រណិតចំនួន ០១ គ្រឿង នៅត្រង់ចំណុច ភូមិចំបក់ ឃុំរលួស ស្រុកប្រាសាទបាគង ខេត្តសៀមរាប កាលពីម៉ោង០៦និង៣០នាទីព្រឹកថ្ងៃទី២៦​ ខែមិថុនា ឆ្នាំ២០២១នេះ ។

លោកវីរសេនីយ៍ឯក​ លឹម សម្បត្តិ អធិការនគរបាលស្រុកប្រាសាទបាគង បានប្រាប់អោយដឹងថា រថយន្តដឹកឈើប្រណិតប្រភេទធ្នង់ ដែលគ្មានលិខិតអនុញ្ញាតពីរដ្ឋបាលព្រៃឈើ ដែលសមត្ថកិច្ចចម្រុះយើងបង្ក្រាបបានខាងលើ គឺម៉ាកហាយឡែនឌ័រ ពណ៌ស ពាក់ស្លាកលេខភ្នំពេញ ២Q.៥៥១៧ ។​ តាមប្រភពបានអោយដឹងាថា ឈើប្រណិតទាំងនោះ គឺដឹកចេញពីក្រុងសំរោង ខេត្តឧត្តរមានជ័យ ។

នៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២១ដដែល កម្លាំងនគរបាលនៃអធិការដ្ឋាន ស្រុកប្រាសាទបាគង បានធ្វើការប្រគល់រថយន្តដឹកបទល្មើស និងឈើប្រណិត ប្រភេទធ្នង់ចំនួន ១៤ ដុំ  ស្មើនឹង១,៣៩៤ ម៉ែត្រត្រីគុណ ទៅអោយខណ្ឌរដ្ឋបាលព្រៃឈើខេត្តសៀមរាប ។​

បច្ចុប្បន្ន វត្ថុតាងឈើទាំងនោះត្រូវបានរដ្ឋបាលព្រៃឈើ ដកហូតយកទៅរក្សាទុកនៅខណ្ឌរដ្ឋបាលព្រៃឈើខេត្តសៀមរាប៕ដោយ៖ ភក្តី

ផ្សាយពាណិជ្ជកម្ម
Header Banner
ផ្សាយពាណិជ្ជកម្ម
Header Banner

ព័ត៌មានពេញនិយម