Saturday, November 23, 2024
Header Banner

សត្វតោរ១ក្បាលត្រូវសមត្ថកិច្ចចម្រុះជួយសង្គ្រោះហើយប្រគល់ជូនមជ្ឈមណ្ឌលសត្វព្រៃភ្នំតាម៉ៅ

ភ្នំពេញ៖ អាជ្ញាធរចម្រុះបានចុះធ្វើការដកហូតយកសត្វតោឈ្មោលរស់មួយក្បាលពីជនជាតិចិនដែលបានចិញ្ចឹមដោយខុសច្បាប់នៅក្នុងលំនៅដ្ឋានរបស់ខ្លួន។

លោកគាំ សីហា នាយខណ្ឌរដ្ឋបាលព្រៃឈើភ្នំពេញបានគូសបញ្ជាក់ថា«ចំពោះសត្វតោឈ្មោលមួយក្បាលនោះនឹងធ្វេីការប្រគល់ជូនទៅកាន់មជ្ឈមណ្ឌលថែទាំនិងសង្គ្រោះសត្វព្រៃភ្នំតាម៉ៅដេីម្បីចិញ្ចឹមបីបាច់បន្ត។ចំពោះជនជាតិចិនដែលជាម្ចាស់ត្រូវបានអាជ្ញាធរហៅទៅធ្វេីការណែនាំឈប់ឱ្យចិញ្ចឹមសត្វព្រៃបែបនេះបន្តទៀត»។

លោកបានបន្តថាប្រជាពលរដ្ឋមិនមានសិទ្ធិក្នុងការចិញ្ចឹមសត្វព្រៃដែលក្នុងកិច្ចសហប្រតិបត្តិការចុះដកហូតសត្វតោដឹកនាំដោយលោកគាំសីហានាយខណ្ឌរដ្ឋបាលព្រៃឈេីភ្នំពេញសហការជាមួយព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញនិងមានការចូលរួមពីអង្គការសម្ព័ន្ធមិត្តសត្វព្រៃWildlife Alliance ព្រមទាំងសមត្ថកិច្ចចម្រុះមូលដ្ឋាន។

សូមបញ្ជាក់ថាសត្វតោឈ្មោលនោះមានទម្ងន់ជាង៧០គីឡូក្រាមត្រូវបានបុរសជនជាតិចិនចិញ្ចឹមតាំងពីតូចរហូតដល់ពេលនេះមានអាយុប្រមាណ១ឆ្នាំកន្លះដោយក្នុងមួយថ្ងៃបរិភោគសាច់ឆៅប្រមាណ៦គីឡូក្រាម៕

បុគ្គលិកនៅឯPTWRC រួមទាំងប្រធានថែសត្វWildlife Alliance ស៊ីថេងទ្រីតែងតែធ្វើអោយប្រាកដថាសត្វនឹងទទួលបានអ្វីគ្រប់យ៉ាងដែលពួកគេត្រូវការ។ ដោយ៖ ធានី

ផ្សាយពាណិជ្ជកម្ម
Header Banner
ផ្សាយពាណិជ្ជកម្ម
Header Banner

ព័ត៌មានពេញនិយម