Friday, November 22, 2024
Header Banner

នគរបាលខេត្តសៀមរាប ចុះណែនាំពលរដ្ឋ ថែរក្សាទ្រព្យផ្សេងៗនិងកុំឲ្យទុកម៉ូតូចោលតទៅទៀត

សៀមរាប៖ជារៀងរាល់ថ្ងៃកម្លាំងនគរបាលជំនាញនៃស្នងការដ្ឋានខេត្តសៀមរាប និងនគរបាលក្រុងសៀមរាប បានចុះណែនាំដល់ពលរដ្ឋ កុំឲ្យធ្វេសប្រហែសទុកទ្រព្យសម្បត្តិដូចជាម៉ូតូនៅក្រៅបន្ទប់ចៀសវាងការបាត់បង់ដោយប្រការណាមួយ។ លោកវរសេនីយ៍ឯក ណុប សារ៉ាក់ អធិការដ្ឋាននគរបាលក្រុងសៀមរាបបានឲ្យដឹងនៅពេលថ្មីៗនេះថា កម្លាំងនគរបាលខេត្ត, ក្រុងនិងប៉ុស្តិ៍បានសហការជាមួយកម្លាំងប្រជាការពារ ចេញល្បាតនៅក្នុងមូលដ្ឋាននិងបានចុះណែនាំតាមបន្ទប់ជួល នានាដែលមានម៉ូតូទុកក្រៅបន្ទប់ឲ្យគាត់យកម៉ូតូទុកក្នុងបន្ទប់។ក្នុងនោះលោកវរសេនីយ៍ឯក ណុប សារ៉ាក់ សូមធ្វើការអំពាវនាវដល់ ប្រជាពលរដ្ឋ ដែលបានស្នាក់នៅតាមបន្ទប់ជួល ក៏ដូចពលរដ្ឋដ៏ទៃទៀត មេត្តាចូលរួមសហការនិងសមត្ថកិច្ចក្នុងការថែរក្សាឡាន ម៉ូតូ ឲ្យមានការប្រុងប្រយ័ត្នខ្ពស់ ដោយមុនចូលសម្រាកត្រូវយកម៉ូតូដាក់ក្នុងបន្ទប់ បើបន្ទប់ចង្អៀតសូមទិញសោរសុវត្ថិភាព ចាក់កង់មុខ ឬកង់ក្រោយបន្ថែម លើសោរ.កផង ចៀសវាងការបាត់បង់ដោយប្រការណាមួយ៕

ផ្សាយពាណិជ្ជកម្ម
Header Banner
ផ្សាយពាណិជ្ជកម្ម
Header Banner

ព័ត៌មានពេញនិយម