ខេត្តសៀមរាប៖ ថ្ងៃអាទិត្យ ៣រោច ខែបឋមាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី២៧ខែមិថុនា ឆ្នាំ២០២១ លោកផយ ម៉ក់ ប្រធានសមាគមចលនាយុវជាកម្ពុជា(ក្រុម១៥៧) ស្រុកវ៉ារិនតំណាងលោកហ៊ុនប៉ូគាប្រធានសមាគមចលនាយុវជនកម្ពុជា(ក្រុម១៥៧) សាខាខេត្តសៀមរាប បានដឹកនាំសមាជិកសមាជិកា នាំយកអំណោយមួយចំនួនសម្រាប់ប្រើប្រាស់ក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ជូនលោកវរៈសេនីយ៍ត្រី អ៊ួច សុីម មេបញ្ជាការ មូលដ្ឋានអាវុធហត្ថស្រុកវ៉ារិន និងលោកស្រី ពេជ្រ ណារ័ត្ន នាយកសាលាបឋមសិក្សាខ្នារផ្ទោលដោយមានការចូលរួមពីលោកប៊ុត វិបុល ប្រធានស.ស.យ.ក ស្រុកវ៉ារិនព្រមទាំងសមាជិក និងជាតំណាងឲ្យលោកអភិបាលស្រុកវ៉ារិន ផងដែរ។
+អំណោយដែលត្រូវប្រគល់ជូនអាវុធហត្ថស្រុករួមមាន:
– អាល់កុល៣០ លីត្រ
– ម៉ាស់១,០០០ ម៉ាស់
– ទឹកបរិសុទ្ធ ៥០យួរ
– ទឹកបរិសុទ្ធទ្បឺគូលេន៥កេស
– មី ៥កេស
+អំណោយដែលត្រូវប្រគល់ជូនសាលារួមមាន:
– អាល់កុល២០ លីត្រ
– ម៉ាស់ចំនួន ៥០០ ម៉ាស់
– ទឹកបរិសុទ្ធ ៣០យួរ
– ទឹកបរិសុទ្ធទ្បឺគូលេន៥កេស
– ក្រដាសរ៉ាម ៥ កេស ស្មេីរនឹង២៥ ដុំ
ក្នុងនោះផងដែរលោកផយម៉ក់មានមតិសំណេះសំណាលជាមួយមន្ត្រីអាវុធហត្ថស្រុកនិងលោកគ្រូ អ្នកគ្រូ សូមមេត្តាចូលរួមអនុវត្តន៍តាមប្រសាសន៍ណែនាំរបស់សម្តេចតេជោ(៣កុំ ៣ការពារ) ឲ្យបានខ្ជាប់ខ្ជួន ដេីម្បីជៀសផុតពីជំងឺកូវីដ-១៩ដ៏កាចសាហាវនេះ។