Sunday, July 6, 2025
Header Banner

ក្នុងឱកាសអបអរសាទរខួបអនុស្សាវរីយ៍លើកទី៧០នៃថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា,ក្រុមការងារចុះជួយស្រុកប្រាសាទបាគង បានចុះសួរសុខទុក្ខសមាជិកនៅឃុំកណ្តែក​

សៀមរាប៖នាឱកាសដ៏ថ្លៃថ្លានៃការអបអរសាទរខួបអនុស្សាវរីយ៍លើកទី៧០នៃថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជាថ្ងៃទី២៨ខែមិថុនាឆ្នាំ១៩៥១ដល់ថ្ងៃទី២៨ខែមិថុនាឆ្នាំ២០២១ នេះគណៈបក្សឃុំកណ្តែក បានរៀបចំចែកអំណោយចំនួន២៨គ្រួសារដល់អតីតមេឃុំ ក្រុមប្រឹក្សាឃុំ មេភូមិ និងភ្នាក់ងារសំខាន់របស់គណបក្សប្រជាជន។

ពិធីនេះផងដែរធ្វើឡើង ក្រោមធិបតីភាពលោកប្រធានក្រុមការងារចុះភូមិទាំង១០ក្នុងឃុំ ដែលមានអំណោយឯ.ឧ ស៊ុ សំណាង អង្ករ៥០គីឡូនិងប្រធានក្រុមការងារមានគ្រឿងឧបភោកបរិភោគដូចខាងក្រោម៖១អង្ករ១០គីឡូ,២ទឹកត្រី១យួរ,៣មី១កេស,៤ ទឹកស៊ីអ៊ីវ១យួរ,៥ ខ្ទឺ១គីឡូ,៦ស្ករសរ១គីឡូ,៧អំបិ១គីឡូ, ៨ ប៊ីចេង១ថង់៩,ទឹកសុទ្ធ១កេស​,ក្នុងនោះលោកស្រីម៉ិល សុគង្គា បានយកគ្រឿងឧបភោគបរិភោគចុះសួរសុខទូកដល់គ្រួសារចត្តាឡីស័កចំនួន១០គ្រួសារភូមិគោកត្នោត៣គ្រួសារ ភូមិល្អក់៥គ្រួសារ ភូមិជ្រៃ៣គ្រួសារជាមួយក្រុមការងារបន្ថែម។ចំណែកលោក លឹម សម្បត្តិ សមាជិកគណបក្សស្រុកប្រាសាទបាគងចុះជួយឃុំកណ្តែក និង ក្រុមការងារ ចុះជួយភូមិ ច្រេស មានប្រធាន និង អនុប្រធាន ជំទប់២មេភូមិច្រេស និង មេប៉ុស្តិ៍ ក៏បាន ចុះសួរសុខទុក្ខនិងនាំយក គ្រឿងឧបភោគបរិភោគ មួយចំនួន ដល់គ្រួសារសមាជិក​គណបក្សប្រជាជន នៅភូមិច្រេស និមួយៗរួមមាន៖១ អង្ករ១០គីឡូ,២ ទឹកត្រី១យួរ,៣មី១កេស៤ ទឹកស៊ីអ៊ីវ១យួរ,៥ ខ្ទឺ១គីឡូ,៦ ស្ករសរ១គីឡូ,៧ អំបិ១គីឡូ,៨ ប៊ីចេង១ថង់,៩ ទឹកសុទ្ធ៣យួរ,១០សារ៉ុង១ និងថវិកា៥ម៉ឺនរៀលផងដែរ។

  ក្នុងឱកាសនោះផងដែរ ក្រុមការងារក៏បានផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់ថ្នាក់ដឹកនាំបក្ស ព្រមទាំងសំណូមពរឲ្យបងប្អូនបន្តអនុវត្តន៍តាមការណែនាំរបស់ក្រសួងសុខាភិបាល គឺ៣កុំ និង៣ការពារ៕ដោយ៖ភក្តី

ផ្សាយពាណិជ្ជកម្ម
ផ្សាយពាណិជ្ជកម្ម
Header Banner

ព័ត៌មានពេញនិយម