ភ្នំពេញ៖ ក្រុមគ្រូពេទ្យបានធ្វើការពន្យល់អំពីការធ្វើតេស្តរហ័សសម្រាប់រកមេរោគកូវីតដោយមានការយល់ច្រឡំថាតេស្តនេះទោះបីជាអ្នកជម្ងឺផ្តាសាយធម្មតាក៏លទ្ឋផលវិជ្ជមានដែរ។
សូមបង្ហាញឡើងវិញអំពីការធ្វើតេស្តរហ័សសម្រាប់រកមេរោគកូវីត ដោយសារបងប្អូនយើងមួយចំនួនមិនទាន់យល់ច្បាស់អំពីសារៈសំខាន់របស់វា ដោយមានការច្រឡំថាតេស្តនេះទោះបីជាអ្នកជម្ងឺផ្តាសាយធម្មតាក៏អាចមើលឃើញលទ្ឋផលវិជ្ជមាន
ដែរ ។
ការយល់បែបនេះគឺជាការយល់ច្រឡំខុសទាំងស្រុងហើយ ព្រោះជម្ងឺផ្តាសាយ វាបង្កដោយវីរីសប្រភេទផ្សេងៗដូចជា rhinovirus , adenovirus , influenza ជាដើម ចំណែកជម្ងឺកូវីត 19 បង្កដោយវីរីសកូរូណា ( coronavirus) ។
ការស្វែងយល់អំពី Rapid Antigen test COVID-19 (តេស្តរហ័សមើលមេរោគកូវីត 19) ៖
១. ជាប្រភេទតេស្តមើលមេរោគកូវីត ( Antigen) រហ័សពោលគឺលទ្ឋផល ត្រូវការរយះពេលតែ ១៥នាទី ( ប្រសិទ្ឋភាពតេស្តនេះប្រហាក់ប្រហែល ៩៥% ) ។
២. ងាយស្រួលធ្វើ អាចធ្វើដោយខ្លួនឯង ដោយត្បាល់រន្ធច្រមុះ ( nasopharyngeal or nasal swab specimens )ជម្រៅ ២ សង់ទីម៉ែត ដោយបង្វិល ៥ ជុំ ។
៣. ប្រសិទ្ឋភាពខ្ពស់ ( sensitivity)ប៉ុន្តែទាបជាងមើលសំណាក PCR test ( RT- PCR test ) ។
ប្រសិទ្ឋភាពចាប់រកមេរោគឃើញច្បាស់ល្អ ភាគច្រើននៅពេលមានរោគសញ្ញា ( ក្អក ផ្តាសាយ ឈឺបំពង់ក ក្តៅខ្លួន… ) ពោលគឺចាប់ចន្លោះថ្ងៃទី ៥ ទៅថ្ងៃទី៩ ក្រោយពីឆ្លង ( ដំណាក់មេរោគមានច្រើននៅក្នុងសំណាក ) ។
៤. តេស្តនេះគេប្រើប្រាស់ក្នុងការផ្ទុះរាលដាលក្នុងសហគមន៌ជាប្រភេទប្រមូលផ្តុំ ( outbreak settings ) ដើម្បីស្រាវជ្រាវ បែងចែក ញែកអ្នកដែលវិជ្ជមានអោយបានឆាប់ ប៉ុន្តែទោះជាអ្នកវិជ្ជមានឫ អវិជ្ជមានក៏ដោយក៏ត្រូវមើលសំណាក PCR test បន្ថែមបញ្ជាក់ទៀត ប្រសិនបើមានករណីសង្ស័យ ឫមានរោគសញ្ញា ឫ ស្ថិតក្នុងតំបន់ប្រឈមខ្ពស់ ( Serial screening in congregate settings ) ។
៥. ចំណុចខ្សោយរបស់តេស្តនេះគឺ ៖
– ចាប់មេរោគមិនឃើញមុនពេលអ្នកជម្ងឺស្តែងចេញរោគសញ្ញា ( asymptomatic phase ) ពោលមុនថ្ងៃទី ៣ នៃការឆ្លង។
– តេស្ត៍នេះនិងអវិជ្ជមាននៅពេលមេរោគក្នុងសំណាកចុះទាប ( low virus ) ចាប់ពីថ្ងៃទី ១១ តទៅ ហើយតំណាក់កាលនេះកម្រិតនៃការឆ្លងក៏ថមថយចុះផងដែរ ជាតំណាក់កាលលែងមានការគំរាមកំហែងនៃការឆ្លងទៀតហេីយ ( no longer threat ) ។
៦. ចំណុចខ្សោយនៃលទ្ឋផលរបស់ PCR test គឺនៅតែមើលឃើញវិជ្ជមានដដែលទោះជាអ្នកជម្ងឺស្ថិតក្នុងដំណាក់ជាសះស្បើយក៏ដោយ ( ខ្មោចមេរោគ dead virus) មានរយៈពេលរាប់សប្តាហ៏ទៅរាប់ខែ ៕ ប្រភព និងរូបភាព ៖ វេជ្ជបណ្ឌិត ហៃ ឡៃសុន : ប្រធានមន្ទីរ ពេទ្យខេត្តកោះកុង