ភ្នំពេញ៖ ក្រសួងសុខាភិបាល នៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២១នេះ ប្រកាសរកឃើញអ្នកកើតជំងឺកូវីដ-១៩ ថ្មី ចំនួន១១៣០នាក់, ករណីជាសះស្បើយ ចំនួន ៦៧០នាក់, និងករណី ស្លាប់ ចំនួន ២៧នាក់ និងមានករណីនាំចូលពីក្រៅប្រទេសចំនួន ១៣៩នាក់។
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិលបាល បានឲ្យដឹងថា កាលពីថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២១ ស្ថានភាពជំងឺកូវីដ-១៩ នៅក្នុងប្រទេសកម្ពុជា មាន៖ ករណីឆ្លងសរុប៖ ៥០,៣៨៥នាក់, ជាសះស្បើយសរុប៖ ៤៤,១៤៣នាក់, ករណីស្លាប់សរុប៖ ៦០២នាក់, និងករណីនាំចូលពីក្រៅប្រទេសសរុបៈ ២៥៤៨នាក់ ៕SRT