Saturday, October 12, 2024
Header Banner

ប្រទេសវៀតណាម កុម្ម៉ង់ទិញវ៉ាក់សាំងកូវីដ១៩របស់ប្រទេសរុស្ស៊ី

អន្តរជាតិ៖ក្រសួងសុខាភិបាលវៀតណាមបានចុះឈ្មោះដើម្បីទិញវ៉ាក់សាំងកូវីដរបស់រុស្ស៊ីស្របពេលប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍មួយនេះកំពុងប្រយុទ្ធប្រឆាំងនឹងការផ្ទុះឡើងជាថ្មីនៃវីរុសកូរ៉ូណា។ ប្រទេសរុស្ស៊ីបាននិយាយកាលពីថ្ងៃទី១៣ខែសីហានេះថា វ៉ាក់សាំងកូវីដមួយឈុតធំដំបូងបង្អស់របស់ពិភពលោកនឹងត្រូវដាក់ឲ្យដំណើរការក្នុងរយៈពេល២សប្តាហ៍ខាងមុខដោយបដិសេធការព្រួយបារម្ភរបស់អ្នកជំនាញមួយចំនួនអំពីសុវត្ថិភាពនៃវ៉ាក់សាំងដ៏ឆាប់រហ័សរបស់រុស្ស៊ីនេះ។ ដោយដកស្រង់សម្តីក្រសួងសុខាភិបាលវៀតណាម ទូរទស្សន៍វៀតណាម (VTV) បាននិយាយថា “ក្នុងពេលនេះ ប្រទេសវៀតណាមនៅតែបន្តអភិវឌ្ឍវ៉ាក់សាំងកូវីដផ្ទាល់ខ្លួនរបស់ប្រទេស”។ ក្រសួងមិនបានបញ្ជាក់ថាតើវ៉ាក់សាំងរុស្ស៊ីចំនួនប៉ុន្មានដូសដែលខ្លួនបានកុម្ម៉ង់ទិញឬនៅពេលណាដែលខ្លួនរំពឹងថានឹងទទួលបាននោះទេ។ ក្រសួងបានឲ្យដឹងកាលពីខែមុនថា វ៉ាក់សាំងផលិតដោយផ្ទាល់របស់ប្រទេសវៀតណាមនឹងមាននៅចុងឆ្នាំ២០២១។ ពីដំបូងឡើយ ប្រទេសវៀតណាមត្រូវបានគេសាទរចំពោះការទប់ស្កាត់ជំងឺកូវីដតាមរយៈការធ្វើតេស្ត ការតាមដានទំនាក់ទំនងនិងការធ្វើចត្តាឡីស័កប៉ុន្តែឥឡូវនេះខ្លួនកំពុងតស៊ូជាមួយការឆ្លងរោគនៅទីតាំងជាច្រើនដែលជាប់ទាក់ទងនឹងទីក្រុង Danang ដែលជាកន្លែងការផ្ទុះឡើងថ្មីត្រូវបានគេរកឃើញកាលពីថ្ងៃទី២៥ខែកក្កដា។ គិតត្រឹមថ្ងៃសុក្រទី១៤ខែសីហានេះ ប្រទេសវៀតណាមបានរាយការណ៍ថាមានអ្នកឆ្លងសរុបចំនួន៩១១នាក់និងមានអ្នកស្លាប់ចំនួន២១នាក់។ លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc បានព្រមានថា ហានិភ័យនៃការរីករាលដាលនៃមេរោគនេះគឺខ្ពស់ណាស់ហើយបាននិយាយថា នៅប៉ុន្មានថ្ងៃខាងមុខនេះគឺជាពេលវេលាដ៏សំខាន់ក្នុងការប្រយុទ្ធប្រឆាំងនឹងការផ្ទុះឡើងនៃវីរុស៕

ផ្សាយពាណិជ្ជកម្ម
Header Banner
ផ្សាយពាណិជ្ជកម្ម
Header Banner

ព័ត៌មានពេញនិយម