Sunday, July 6, 2025
Header Banner

រកឃើញអ្នកវិជ្ជមានកូវីដ-១៩ ក្នុងសណ្ឋាគារនិងភោជនីយដ្ឋាន(រុងរឿង) ខេត្តបន្ទាយមានជ័យ ចំនួន១១៩នាក់

បន្ទាយមានជ័យ៖សេចក្តីរាយការណ៍បានឲ្យដឹងថា ក្រោយពីរកឃើញអ្នកវិជ្ជមានកូវីដ-១៩ ក្នុងសណ្ឋាគារនិងភោជនីយដ្ឋាន(រុងរឿង) ហើយបានរកឃើញអ្នកពាក់ព័ន្ធវិជ្ជមានកូវីដ.១៩មានចំនួន១១៩នាក់ស្រី៦៦នាក់រហូតដល់ថ្ងៃទី៣០ ខែមិថុនាឆ្នាំ២០២១។

សេចក្តីរាយការណ៍បានឲ្យដឹងទៀតថា បើតាមរបាយការណ៍រដ្ឋបាលសាលាក្រុងសិរីសោភ័ណ្ឌប្រកាសព័ត៌មានថា៖កាលពីថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២១ បានរកឃើញអ្នកវិជ្ជមានកូវីដ-១៩ មានចំនួន៧៤នាក់ស្រី៥៧នាក់ក្នុងនោះរកឃើញអ្នកបម្រើក្នុងសណ្ឋាគារនិងភោជនីយដ្ឋាន(រុងរឿង) ចំនួន៥៧នាក់ជាស្ត្រីដែលវិជ្ជមានកូវីដ-១៩ ហើយនៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២១បានរកឃើញអ្នកវិជ្ជមានកូវីដ-១៩មានចំនួន២៥នាក់ស្រី៥នាក់ នៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២១រកឃើញអ្នកវិជ្ជមានកូវីដ.១៩មានចំនួន១២នាក់ ស្រី៤នាក់ និងថ្ងៃទី៣០ ខែមិថុនាឆ្នាំ២០២១រកឃើញអ្នកវិជ្ជមានកូវីដ-១៩ ចំនួន៨នាក់។ព័ត៌មានពីមន្ត្រីសាលាក្រុងសិរីសោភ័ណ្ឌបានបង្ហើបប្រាប់ថា៖មូលហេតុដែលផ្ទុះអ្នកវិជ្ជមានកូវីដ-១៩រយៈពេល៤ថ្ងៃរកឃើញមានចំនួន១១៩នាក់ស្រី៦៦នាក់ក្នុងនោះរកមានអ្នកបម្រើក្នុងសណ្ឋាគារនិងភោជនីយដ្ឋានរុងរឿងរហូតដល់៥៧នាក់ជាស្ត្រីដែលបម្រើការងារ ព្រោះតែមិនអនុវត្តន៍តាមការណែនាំរបស់សុខាភិបាលដែលលួចលាក់បើកទទួលភ្ញៀវផឹកស៊ីកញ្ចុះខាងក្រោយសណ្ឋាគារនិងខារ៉ាអូខេក្នុងបន្ទប់។មន្ត្រីរូបនោះបានបង្ហើបប្រាប់ថា៖រយៈពេលកន្លងមកអាជ្ញាធរក្រុងរួមសហការជាមួយសមត្ថកិច្ចពាក់ព័ន្ធបានចុះណែនាំនិងធ្វើកិច្ចសន្យាអោយផ្អាកការធ្វើអាជីវកម្មក្លឹបកំសាន្ត ខារ៉ាអូរខេ ប៊ីកាដែន ដើម្បីចូលរួមបង្ការទប់ស្កាត់កូវីដ-១៩មិនអោយរីករាលដាលក្នុងសហគមន៍។យ៉ាងណាក៏ដោយក្រោយសណ្ឋាគារនិងភោជនីយដ្ឋានរុងរឿង នៅកណ្តាលក្រុងសិរីសោភ័ណ្ឌ បានលួចលាក់បើកបម្រើភ្ញៀវទើបមានការផ្ទះឡើងរកឃើញអ្នកវិជ្ជមានកូវីដ-១៩ ជាអ្នកបម្រើមានចំនួន៥៧នាក់ហើយរកឃើញអ្នកពាក់ព័ន្ធមានមន្ត្រីរាជការនិងកងកម្លាំងរកឃើញវិជ្ជមានកូវីដ-១៩ដោយកំណើនរកឃើញអ្នកវិជ្ជមានកូវីដ-១៩នៅបន្តរកឃើញកើនឡើងរាល់ថ្ងៃ។

គេមានការសង្ឃឹមថា អាជ្ញាធរខេត្តបន្ទាយមានជ័យ នឹងអាចមានវិធានការផ្លូវច្បាប់ណាមួយចំពោះម្ចាស់ធ្វើអាជីវកម្មក្លឹបកំសាន្ត ប៊ីលកាដែន ខារ៉ាអូខេទាំងលើនេះផងដែរ៕ដោយ៖ភក្តី

ផ្សាយពាណិជ្ជកម្ម
ផ្សាយពាណិជ្ជកម្ម
Header Banner

ព័ត៌មានពេញនិយម