ក្រចេះ៖ នៅវេលាម៉ោង ១០:៣០នាទីថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២១ កម្លាំងអាវុធហត្ថខេត្តក្រចេះ សហការជាមួយកម្លាំងកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងមន្ត្រីបរិស្ថានបានចុះល្បាតបានប្រទះឃើញគំនរឈើអារសន្និនៅចំណុចព្រៃឡង់ស្ថិតនៅឃុំកំពង់ចាម ស្រុកសំបូរ ខេត្តក្រចេះ។ ប្រភពអោយដឹងថា គំនរឈើអារដែលបានរកឃើញមានចំនួន ០៥ គោលដៅ៖ ១.មានឈើប្រភេទតាសេក ចំនួន១០ដុំ ស្ថិតនៅចំណុចតាផ្លុក ភូមិអាជេន ឃុំកំពង់ចាម ស្រុកសំបូរ ខេត្តក្រចេះ។ ២.ឈើប្រភេទសុក្រម ចំនួន៣០ដុំ ស្ថិតនៅចំណុចអូក្រួច ភូមិយាវ ឃុំកំពង់ចាម ស្រុកសំបូរ។ ៣.ឈើប្រភេទសុក្រម ចំនួន១៥ដុំ ស្ថិតនៅចំនុចស្ពានក្តារ ភូមិកន្សោមធ្លាក់ ឃុំកំពង់ចាម ស្រកសំបូរ។ ៤.ឈើអារប្រភេទគ្រឿងនឹងក្តារឈើទាល ស្ថិតនៅវាលស្នូលភូមិយាវ ឃុំកំពុងចាម ស្រុកសំបូរ។ ៥.ឈើអារប្រភេទ គ្រឿងនឹងឈើអារក្តារឈើទាល ដោយមិនទាន់វាស់វែង។
បច្ចុប្បន្ន វត្ថុងតាងត្រូវកម្លាំងជំនាញយកមករក្សាទុកនៅស្នាក់ការកំពតគយព្រៃឡង់ ដើម្បីចាត់ការបន្តតាមនីតិវីធី៕ ដោយ៖សុធា