Sunday, November 24, 2024
Header Banner

ថ្ងៃទី១ ដើមខែកក្កដា​ សៀមរាប រកឃើញករណី វិជ្ជមានកូវីត១៩ ថ្មី ចំនួន ១២៣នាក់ ស្លាប់ ២នាក់ និងមានជាសះស្បើយចំនួន ៤៧នាក់

សៀមរាប៖ នេះជាលើកទីមួយហើយ នៅក្នុងរយះពេលជិត២ឆ្នាំមកនេះដែលខេត្តសៀមរាប រកឃើញករណីថ្មី អ្នកវិជ្ជមានកូវិដ១៩ យ៉ាងច្រើនដែលមិនធ្លាប់មាន ។ ជាក់ស្តែងនៅយប់ថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២១នេះ បើតាមផេកហ្វេសប៊ុករបស់លោកវេជ្ជបណ្ឌិត ក្រុស សារ៉ាត ប្រធានមន្ទីរសុខាភិបាលខេត្តសៀមរាប បានចុះផ្សាយជាផ្លូវការនៅម៉ោងជាង៦ ក្នុងថ្ងៃទី០១ ខែកក្កដា ថា ថ្ងៃនេះក្រុមគ្រូពេទ្យអាវស របស់នៃរដ្ឋបាលខេត្តសៀមរាប រកឃើញករណីថ្មី អ្នកវិជ្ជមានកូវិដ ១៩ រហូតដល់ទៅចំនួន ១២៣នាក់ ស្លាប់ ២នាក់ និងជាសះស្បើយ ៤៧នាក់ បានចេញពីមន្ទីរពេទ្យនេះ ជាផ្ទុះឆ្លងរាលដាលនៃជំងឺកូវិដ១៩ ដូច្នេះហើយសូមពុកម៉ែបងប្អូនអ្នកសៀមរាបទាំងអស់ ចូលរួមស្តាប់តាមការណែនាំរបស់ក្រសួងសុខាភិបាល អនុវត្ត ៣កុំ ៣ការពា ឲ្យបាខ្ជាប់ខ្ជួនជានិច្ច ព្រោះថា យើងអាចភ្លេចកូវិដ តែកូវិដ ១៩ នេះវាមិនបានភ្លេចយើងនោះទេ។

សូមបញ្ចាក់ថា មកទល់យប់ថ្ងៃទី០១ ខែកក្កដានេះ ខេត្តសៀមរាប មានអ្នកវិជ្ជមានកូវិដ ១៩ ចំនួន ១២៦៨នាក់ បានព្យាបាលជាសះស្បើយ ចំនួន ៤៨៣នាក់ ស្លាប់១៣នាក់ និង ៨២១នាក់ កំពុង់សម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប មណ្ឌុលចត្តាឡីស័ក គរុកោសល្យ និងវិក្រឹតការខេត្ត និងវិទ្យាល័យដំដែក៕ ដោយ៖វាយោ

ផ្សាយពាណិជ្ជកម្ម
Header Banner
ផ្សាយពាណិជ្ជកម្ម
Header Banner

ព័ត៌មានពេញនិយម