ភ្នំពេញ៖ យោងតាមផេកផ្លូវការរបស់ក្រសួងសុខាភិបាលបានសរសេររៀបរាបថា នៅថ្ងៃទី០២ខែកក្កដា ឆ្នាំ២០២១ លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស (គ.វ.ក-១៩) បាននាំយកជំនួយឧបត្ថម្ភថវិកាចំនួន ៣លានរៀល និងសម្ភារៈឧបភោគបរិភោគដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ទៅប្រគល់ជូនដល់លោកយាយអាយុ១០១ឆ្នាំដែលបានស្ម័គ្រចិត្តចាក់វ៉ាក់សាំងកូវីដ-១៩ នៅសាលាបឋមសិក្សាចតុមុខ។ ដោយ៖ វាយោ