សៀមរាប៖បើតាមរបាយការណ៍បានឲ្យដឹងថា ថ្ងៃសុក្រ៨រោចខែបឋមាសាឍឆ្នាំឆ្លូវត្រីស័កព.ស២៥៦៥ត្រូវនឹងថ្ងៃទី២ខែកក្កដាឆ្នាំ២០២១លោកសឹង្ហសំរឹទ្ធិអនុប្រធានសមាគមចលនាយុវជនកម្ពុជា(ក្រុម១៥៧) តំណាងលោកហ៊ុនប៉ូគាប្រធានសមាគមចលនាយុវជនកម្ពុជា(ក្រុម១៥៧) សាខាខេត្តសៀមរាបបានដឹកនាំសមាជិក សមាជិកា ចំនួន ៣០នាក់ចូលរួមដាំកូនឈេី សហការណ៍ជាមួយអាជ្ញាធរជាតិអប្សរា ដែលអញ្ជេីញចូលរួមពីឯកឧត្តមឡុងកុសលអគ្គនាយករងអាជ្ញាធរជាតិអប្សរានិងឯកឧត្តមឧត្តមសេនីយ៍ហាក់ឆេងហួតមេបញ្ជាការរងយោធភូមិភាគទី៤ចំនួន១,២០០ដេីមមានដេីមធ្នង់និងដេីមជ្រេសដែលមានទីតាំងនៅយោធភូមិភាគទី៤ចាស់។
ក្នុងនោះផងដែរចំនួនអ្នកចូលរួមមានសមាគមចលនាយុវជនកម្ពុជា(ក្រុម១៥៧) ចំនួន៣០នាក់, អាជ្ញាធរជាតិអប្សរាចំនួន២០នាក់និងយោធភូមិភាគទី៤ចំនួន៥០នាក់៕