ភ្នំពេញ៖ បើតាមប្រភព Heng Sok Kung: លោកយាយ ហូ ខាំ ព្រះជន្ម១០១ឆ្នាំ បានប្រាប់អាថ៌កំបាំងដែលធ្វើឲ្យលោកយាយមានព្រះជន្មវែង សុខភាពនៅល្អ សាច់ចាំ ហើយស្មារតីចងចាំនៅល្អរហូតសព្វថ្ងៃ ដូចខាងក្រោម:
1-បរិស្ថានរស់នៅ និងរបបគេងទៀងទាត់ ជារៀងរាល់ថ្ងៃលោកយាយសម្រាន្តនៅម៉ោង9:30យប់ និងភ្ញាក់នៅម៉ោង5ព្រឹក ហើយលោកយាយសម្រាកថ្ងៃត្រង់1 ម៉ោងជារៀងរាល់ថ្ងៃ
2-របបហាត់ប្រាណ លោកយាយហាត់ប្រាណទៀងទាត់ ទោះបីចាស់ក៏ដោយ ការលើកដៃ ជើង និងតោងដើរចុះឡើងៗ
3-របបទទួលទាន លោកយាយទទួលទានបាយតិចបំផុត តែលោកយាយទទួលទានបន្លែ និងត្រីច្រើន ជាពិសេសលោកយាយចូលចិត្តពិសាត្រីសាលម៉ុន ហើយលោកយាយទទួលទានផ្លែឈើច្រើន (២គីឡូក្នុងមួយថ្ងៃ គ្រប់ប្រភេទផ្លែឈើ តាមរដូវកាល) ក្រៅពីនេះលោកយាយទទួលទានទឹកច្រើន និងទៀងទាត់៕ ដោយ៖ ភក្តី