Sunday, November 24, 2024
Header Banner

នៅដើមឆ្នាំ២០២១នេះ អាជ្ញាធរស្រុកប្រាសាទបាគង និងអង្គការដៃគូរ បានរួមគ្នាជួយសាងសង់ផ្ទះពលរដ្ឋក្រីក្រប្រមាណជិត២០គ្រួសារ

សៀមរាប៖ បើតាមរបាយការណ៍បានឲ្យដឹងថា ចាប់ពីដើមឆ្នាំ២០២១រហូតដល់ថ្ងៃទី០៣ខែកក្កដាឆ្នាំ២០២១នេះ អាជ្ញាធរស្រុកប្រាសាទបាគង រួមជាមួយអង្គការដៃគូរ ព្រមទាំងសប្បុរសជន នានា បានជួយសាងសង់ផ្ទះពលរដ្ឋក្រីក្រប្រមាណជិត២០គ្រួសារ។លោកសូរ ប្លាតុង អភិបាលស្រុកប្រាសាទបាគង បានមានប្រសាសន៍ថា ផ្ទះសប្បុរសធម៌ថ្មី ទាំង០២ខ្នងនេះ ត្រូវបានកសាងឡើង ក្រោមការជួយឧបត្ថម្ភ ជាថវិកាទិញសម្ភារៈសាងសង់ ពីលោកស្រីAnit Rackerby ជាសប្បុរសជន រស់នៅសហរដ្ឋ អាមេរិក ផ្តល់មកតាមរយៈលោក ងឿម សុផារ៉ា ប្រធានអង្គការអប់រំជីវិតនិងសុភមង្គល (HALO) និង ដោយមានការចូលរួមជួយសាងសង់ ពីកម្លាំងនគរបាលនៃអធិការដ្ឋាននគរបាលស្រុកប្រាសាទបាគង បងប្អូនប្រជាការពារ និង លោកស្រីមេឃុំកណ្តែក ក្រុមប្រឹក្សា និងលោកមេភូមិផងដែរ។គ្រួសារពលរដ្ឋចំនួន០២គ្រួសារ ដែលទទួលបានផ្ទះសប្បុរសធម៌នាឱកាសនេះគ្រួសារទី១/ អ៊ុត អឿន ជាស្ត្រីមេម៉ាយ មានកូនម្នាក់នៅក្នុងបន្ទុក រស់នៅភូមិស្ពានក្អែក ឃុំកណ្តែក ស្រុកប្រាសាទបាគង ។គ្រួសារទី២/ឈ្មោះ រិទ្ធ យ៉ាន ប្រពន្ធឈ្មោះសាយ សាម៉ុន មានកូន០៤នាក់ក្នុងបន្ទុក នៅភូមិស្ពានក្អែក ឃុំកណ្តែក ស្រុកប្រាសាទបាគង ។លោកបន្ថែមថា ផ្ទះសប្បុរសធម៌ ទី១៥ និងទី១៦ ចំនួន២ខ្នង ត្រូវបានរដ្ឋបាលស្រុកប្រាសាទបាគង ប្រគល់ជូនដល់គ្រួសារពលរដ្ឋចំនួន០២គ្រួសារ និង ជួបសាកសួរសុខទុក្ខចែកគ្រឿងឧបភោគបរិភោគ ជូនដល់បងប្អូនប្រជាពលរដ្ឋចំនួន២០គ្រួសារ នៅភូមិស្ពានក្អែក ឃុំកណ្តែក ស្រុកប្រាសាទបាគង កាលពីរសៀលថ្ងៃទី០២ខែកក្កដា ឆ្នាំ ២០២១។លោកសូរ ប្លាតុង បញ្ជាក់ថា ចាប់ពីដើមឆ្នាំ២០២១មកដល់ខែកក្កដានេះ អាជ្ញាធរបានប្រគល់ផ្ទះសប្បុរសធម៌ដល់ពលរដ្ឋ ក្រីក្រចំនួន១៦គ្រួសារ ហើយគ៏នឹងបន្តស្រាវជ្រាវជួយដល់ពលរដ្ឋក្រីក្រ ស្ត្រីមេម៉ាយ ចាស់ជរា បន្ថែមទៀតផងដែរ។
នៅក្នុងឱកាសនោះដែរលោកអភិបាលស្រុក បានក្រើនរំលឹកឲ្យបងប្អូនប្រជាពលរដ្ឋទាំងអស់បង្កើនការប្រុងប្រយត្ន័ ចំពោះមេរោគកូវិដ-១៩ផងដែរ៕ដោយ៖ ភក្តី

ផ្សាយពាណិជ្ជកម្ម
Header Banner
ផ្សាយពាណិជ្ជកម្ម
Header Banner

ព័ត៌មានពេញនិយម