Sunday, November 24, 2024
Header Banner

នគរបាលស្រុកប្រាសាទបាគង សហការគ្នាចុះបង្ក្រាបបទល្មើសនេសាទនៅភូមិសាស្ត្រឃុំកណ្តែក

សៀមរាប៖ ហានិភ័យ នៃការនេសាទដោយប្រើប្រាស់ឧប ករណ៍ ខុសច្បាប់ ឬឧបករណ៍នេសាទប្រភេទក្រឡាល្អិត ចាប់យក សូម្បីតែកូនត្រីតូចៗចម្រុះ ជាហេតុ ធ្វើអោយធនធានជលផល ដែលជាស្បៀងបម្រុងរួមនៃយើងកាន់តែបាត់បង់។

លោកវរសេនីយ៍ឯក លឹម សម្បត្តិ អធិការនគរបាលស្រុកប្រាសាទបាគង បានឲ្យដឹងថា ដើម្បីចូលរួមរក្សាការពារ ធនធានជលផល ដែលជា ស្បៀងបម្រុង សម្រាប់បងប្អូនប្រជានេសាទក្នុងសហគមន៍ និងដោយមានការណែនាំក្រើនរំលឹកពីលោកសូរ ប្លាតុង ប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកប្រាសាទបាគង កាលពីថ្ងៃទី ៣ ខែកក្កដា ឆ្នាំ ២០២១ម្សិលមិញ កម្លាំងនគរបាលនៃអធិការដ្ឋាននគរបាលស្រុកប្រាសាទបាគង សហការណ៍ជាមួយកម្លាំងនគរបាលប៉ុស្ដិ៍កំពង់ភ្លុក កម្លាំងសហគមន៍ឃុំកណ្ដែក កម្លាំងប្រជាការពារ និងលោកមេភូមច្រេស បានធ្វើការល្បាត និងដកហូតឧបករណ៍ នេសាទខុសច្បាប់នៅចំនុច ខាងលិចកោះវ័រព្រេង  ស្ថិតក្នុងភូមិសាស្ត្រឃុំកណ្ដែក ស្រុកប្រាសាទបាគង ខេត្តសៀមរាប។

លោកបន្តថា ជាលទ្ធផល យើងបានធ្វើការដកហូត និងកំទេចចោល នៅនឹងកន្លែង នូវឧបករណ៍នេសាទខុសច្បាប់រួមមាន 

៖បរចំនួន៣ខ្សែសរុបប្រវែង២០០ម៉ែត្រ,អ៊ូទូចំនួន៧ខ្សែ សរុបប្រវែង៤០០ម៉ែត្រ ចំម្រឹងសរុបចំនួន៥០០ដើម។ព្រលែងកូនត្រីចម្រុះប្រមាណ៥គីឡួក្រាមចូលបឹងធម្មជាតិវិញ ។

រួមគ្នាគិត រួមគ្នាធ្វើ រួមគ្នាទទួលខុសត្រូវ ដើម្បីផលប្រយោជន៍រួម នៃពលរដ្ឋយើង៕ ដោយ៖ វាយោ

ផ្សាយពាណិជ្ជកម្ម
Header Banner
ផ្សាយពាណិជ្ជកម្ម
Header Banner

ព័ត៌មានពេញនិយម