ខេត្តសៀមរាប៖នៅថ្ងៃអាទិត្យ១០រោច ខែបឋមាសាឍ ឆ្នាំឆ្លូវត្រីស័កព.ស២៥៦៥ ត្រូវនឹងថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២១ លោកសឹង្ហ សំរឹទ្ធិ អនុប្រធានសមាគមចលនាយុវជនកម្ពុជា (ក្រុម១៥៧) សាខាខេត្តសៀមរាប តំណាងលោកហ៊ុន ប៉ូគា ប្រធានសមាគមចលនាយុវជនកម្ពុជា (ក្រុម១៥៧) សាខាខេត្តសៀមរាប លោកអ៊ុន វណ្ណស័ក្ក ប្រធានសមាគមចលនាយុវជកម្ពុជា(ក្រុម១៥៧) ស្រុកស្វាយលើ បានដឹកនាំសមាជិកសមាជិកាចុះចែកអំណោយជូនប្រជាពលរដ្ឋចំនួន២០គ្រួសារនៅភូមិដំបូកខ្ពស់ឃុំតាសៀម ស្រុកស្វាយលើ ខេត្តសៀមរាប ក្នុងនោះមាន ៥គ្រួសារ ដែលមានជីវភាពលំបាកខ្លាំងសម្រាប់ជីវិតប្រចាំថ្ងៃ។
ក្នុងឱកាសនោះក៏មានវត្តមានចូលរួមពីលោកអៀង ពិសិដ្ឋអភិបាលនៃគណៈអភិបាលស្រុកស្វាយលើ និងមេបញ្ជាការកងរាជអាវុធហត្ថស្រុកស្វាយលើ និងមេភូមិមេឃុំ, សសយកស្រុកស្វាយលើ និងអង្កការអភិវឌ្ឍន៍សហគមន៍ផងដែរ។ +អំណោយដែលត្រូវប្រគល់ជូនរួមមាន៖- អង្ករ២០គីឡូ- មី ១កេស- ត្រីខ១យួរ- ទឹកត្រី១យួរ- ទឹកស៊ីអ៉ីវ ១យួរ- អំបិល ១គីឡូ- ស្ករស ១គីឡូ- ប៊ីចេង ១កញ្ចប់(៥០០ក្រាម)- ប្រេងឆា ១លីត្រ-ជែលលាងដៃ ១ដប និងម៉ាស់ ១ប្រអប់-ថវិកាចំនួន២មុឺនរៀល។+អំណោយឧត្ថមបន្ថែមពីអង្គការសម្រាប់៥គ្រួសាររួមមាន៖-អង្ករ ២០០គីឡូក្រាម-ទឹកស៊ីអុីវ៥យួរ-ទឹកត្រី៥យួរ-ម្រេងឆា ៥ដប-ពងទា ១៥០គ្រាប់-សំភារៈសិក្សាមួយចំនួន។
ក្នុងនោះផងដែរលោកសឹង្ហ សំរឹទ្ធិ ក៏បានមានមតិផ្តាំផ្ញើ និងក្រើនរំលឹកដល់ប្រជាពលរដ្ឋ សូមមេត្តាយកចិត្តទុកដាក់អោយបានខ្ពស់នូវវិធានការពារទប់ស្កាត់ ហើយជាពិសេស ត្រូវអនុវត្តន៍តាមការណែនាំរបស់សម្តេចតេជោ ៣កុំ ៣ការពារ អោយបានខ្ជាប់ខ្ជួនដើម្បីជៀសអោយផុតនូវជំងឺកូវីដ-១៩ដ៏កាចសាហាវនេះ៕