ខេត្តសៀមរាប៖ព្រឹកថ្ងៃចន្ទ11រោចខែបឋមាសាឍឆ្នាំឆ្លូវត្រីសក័ពុទ្ធសករាជ២៥៦៥ត្រូវនឹងថ្ងៃទី05 ខែកក្ដដាឆ្នាំ២០២១ដោយមានការចង្អុលបង្ហាញពីលោកហ៊ុនប៉ូគាប្រធានសមាគមចលនាយុវជនកម្ពុជា(ក្រុម១៥៧) សាខាខេត្តសៀមរាបបានណែនាំលោកសំវណ្ណធឿនប្រធានផ្នែកបដិសណ្ឋារកិច្ចសមាគមចលនាយុវជនកម្ពុជា(ក្រុម១៥៧) សាខាសៀមរាប ព្រមជាមួយសមាជិក នាំយកអំណោយមួយចំនួនប្រគល់ជូនលោកខៀវសតចៅសង្កាត់ស្លក្រាមក្រុងសៀមរាបខេត្តសៀមរាបដេីម្បីផ្គត់ផ្គង់ដល់ប្រជាពលរដ្ឋក្នុងការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩។
+អំណោយប្រគល់ជូនរួមមាន៖
⁃ អាល់កុលពេទ្យចំនួន៣០លីត្រ ⁃ ទឹកសុទ្ធ ចំនួន30យួរ ⁃ មីម៉ាម៉ាចំនួន02កេស ⁃ ម៉ាស់ ចំនួន500ម៉ាស់-ដបអាកុលចំណុះ500មីលីលីត្រចំនួន10ដប -ដប់អាកុលចំណុះ0,5ចំនួន5ដប។
ក្នុងនោះផងដែរលោកសំវណ្ណធឿនបានមានមតិសំណេះសំណាលក៏ដូចជាផ្តាំផ្ញើរដល់លោកចៅសង្កាត់សូមថែរក្សាសុខភាពនិងសូមមេត្តាចូលរួមអនុវត្តន៍តាមប្រសាសន៍ណែនាំរបស់សម្តេចតេជោ (៣កុំ ៣ការពារ) ឲ្យបានខ្ជាប់ខ្ជួន ដើម្បីជៀសផុតពីជំងឺកូវីដ-19 ដ៏កាចសាហាវនេះ។