Sunday, November 24, 2024
Header Banner

កុំថាឡើយប៉ូលីស សូម្បីហានីភ័យកូវីត~១៩ ប៉ុណ្ណា ក៏សង្វៀនប្រជល់មាន់មួយកន្លែងបើកលេងបានយ៉ាងរលូន នៅស្រុកត្រពាំងប្រាសាទ

ខេត្តឧត្ដរមានជ័យ៖ មហាជនរងចាំមើលថា តើមន្រ្តីអាជ្ញាធរមានសម្ថតកិច្ចក៍ដូចជា មន្រ្តីពាក់ពន្ធ័ ស្រុកត្រពាំងប្រាសាទ មានសម្ថតភាព ហ៊ានបង្រ្កាបសង្វៀនប្រជល់មាន់ ដែលប្រព្រឹត្តិទៅយ៉ាងរលូន ស្ថិតនៅត្រង់ចំណុចក្នុងចំការស្វាយ ភូមិអភិវឌ្ឃន៍តេជោ ឃុំត្រពាំងប្រាសាទ ស្រុកត្រពាំងប្រាសាទបានដែរឬទេ..? បន្ទាប់ពីមានបុរសជើងខ្លាំងម្នាក់ឈ្មោះ ឡេង បានប្រកាស និងអះអាងថា ខ្លួនមិនដែលខ្លាចញញើតអ្វីឡើយ សូម្បីតែអាជ្ញាធរក្នុងមូលដ្ឋាន។ ជាពិសេគេមិនដឹងថាឈ្មោះ ឡេង រូបនេះមានអំណាចប៉ុណ្ណានោះទេ ..? ទើបហ៊ានបោះពាក្យសម្ដីនិយាយអួតក្តែងៗថា ខ្លួនមិនខ្លាចអ្វីឡើយចង់អ្នកណាធ្វើអីក៍មិនខ្លាចដែរ ព្រោះក្នុងស្រុកត្រពាំងប្រាសាទនេះ ក៍ដូចជាមន្រ្តី អាជ្ញាធរមានសម្ថតកិច្ចក្នុងខេត្តឧត្ដរមានជ័យទាំងមូល ក៍គ្មានអ្នកណាហ៊ានប៉ះពាល់ទីតាំងសង្វៀនប្រជល់មាន់មួយនេះដែរ។

កាលពីម្សិលមុិញត្រូវថ្ងៃទី ៤ ខែ កក្កដា ឆ្នាំ២០២១ ប្រភពថា លើសពីនេះ សកម្មភាពក្រុមអ្នកញៀនល្បែងខាងលើ ពិតជាប្រហើន និងហ៊ានផ្គើនអនុសាសន៍សម្តេច ក៏ដូចជាការណែនាំរបស់ក្រសួងសុខាភបាល ពីការឆ្លងរាលដាលនៃជំងឺកូវិត ១៩ឡើយ។ នេះអាចបញ្ជាក់បានថា ឈ្មោះ ឡេង គឺជាបុគ្គលមានឥទ្ធិពលក្នុងកាបើកបនល្បែងស៊ីសងខុសច្បាប់ ហើយគេសង្ស័យថា មានកាត្រូវរ៉ូវគ្នាជាមួយសម្ថតកិច្ចទើបមន្រ្តីសម្ថតកិច្ចក្នុងមូលដ្ឋាន និងមន្រ្តីស្ថាប័នជំនាញពាក់ពន្ធ័ទាំងនោះមិនធ្វើការចុះបង្រ្កាប បិតបាំងថ្នាក់លើ ហើយដេកចាំទទួលសំណែនទៅវិញ។

ប្រជាពលរដ្ឋនៅរស់ក្នុងស្រុក ត្រពាំងប្រាសាទ បានធ្វើការសំណូមពរដល់ឯកឧត្ដម ប៉ែន កុសល្យ អភិបាលខេត្តនិងឯកឧត្ដម ហួត សុធី ស្នងការនគរបាលខេត្តឧត្ដរមានជ័យ មេត្តាចាត់វិធានការបង្ការ​ទប់ស្កាត់ និងបង្រ្កាបទីតាំងប្រជល់មាន់ខាងលើនេះផងទាន.!! បើពុំដូច្នោះ ជំង្ងឺកូវីដ ១៩ កាន់តែរីករាលដាល នឹងអាចបង្កជាហានីភ័យខ្ពស់ជាមិនខា៕ ដោយ៖ ទីសុខ

ផ្សាយពាណិជ្ជកម្ម
Header Banner
ផ្សាយពាណិជ្ជកម្ម
Header Banner

ព័ត៌មានពេញនិយម