ខេត្តសៀមរាប៖ ព្រឹកថ្ងៃអង្គារ៍ ១២រោច ខែបឋមាសាទ ឆ្នាំឆ្លូវត្រីស័ក ពុទ្ធសករាជ២៥៦៥ ត្រូវនឹងថ្ងៃទី០៦ ខែកក្កដាឆ្នាំ២០២១ ឯកឧត្តម ហ៊ុន ប៉ូគា ប្រធានសមាគមចលនាយុវជនកម្ពុជា(ក១៥៧) ខេត្តសៀមរាប និងសហការីបានទទួលអំណោយសប្បុរសធម៌ពីក្រុមហ៊ុន បុរី ប្រ៊ីលាន សុីធី ជាគ្រឿងឧបភោគបរិភោគ និងសំភារៈទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩រួមមាន:
– អាល់កុល10កាន= 300លីត្រ
– ម៉ាស់10កេសធំ= 25000ម៉ាស់
– មីម៉ាម៉ា10កេសធំ= 60កេសតូច
– ត្រីខ10កេសធំ=1000កំប៉ុង
– អង្ករ500គីឡូ
– ទឹកត្រី50យួរ
– ទឹកស៊ីអ៉ីវ50យួរ
– ទឹកសុទ្ធ200យួរ
ក្នុងគ្រាប្រទេសជាតិកំពុងតែប្រឈមមុខ និងជំងឺរាតត្បាតសកល(កូវីដ១៩) ឯកឧត្តមប្រធាន ហ៊ុន ប៉ូគា បានធ្វើការថ្លែងអំណរគុណកោតសរសើរ និងវាយតំលៃខ្ពស់ចំពោះថ្នាក់ដឹកនាំបុរី ប្រ៊ីលាន សុីធី ដែលបានយកចិត្តទុកដាក់ប្រកបដោយទឹកចិត្តមនុស្សធម៌ក្នុងឧបត្ថម្ភដល់ប្រជាពលរដ្ឋដែលបានរងគ្រោះដោយសាជំងឺកូវីដ១៩។ ក្នុងឱកាសនោះដែរឯកឧត្តមប្រធានក៏បានក្រើនរំលឹកដល់ក្រុមការងារ និងសប្បុរសជនទាំងអស់អោយមានការប្រុងប្រយ័ត្នខ្ពស់ចំពោះការអនុវត្តន៍វិធានការ3កុំ3ការពាររបស់សម្តេចតេជោអោយបានខ្ជាប់ខ្ជួន។