Sunday, November 24, 2024
Header Banner

ឃាត់ខ្លួននារីម្នាក់ ឆែករកឃើញថ្នាំពណ៌ផ្កាឈូកបង្កប់ក្នុងសម្ភារៈឲ្យអ្នកជំងឺកូវីដ-១៩ នៅមណ្ឌលសម្រាកព្យាបាលជំងឺកូវីដ-១៩ ដឹព្រីមៀ សែនសុខ

ភ្នំពេញ៖ កម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ឈរជើងនៅមណ្ឌលសម្រាកព្យាបាលជំងឺកូវីដ-១៩ គោលដៅ ដឹព្រេមៀ សែនសុខនាល្ងាចថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២១ បានឃាត់ខ្លួននារីម្នាក់ រួមជាមួយថ្នាំគ្រាប់ពណ៌ផ្កាឈូកចំនួន ៤០គ្រាប់ (សង្ស័យជាសារធាតុញៀន), បំពង់កែវចំនួន ០១ ខណៈជនសង្ស័យបានយកសម្ភារៈមកផ្ញើប្តីដែលកំពុងកំដរម្តាយជាអ្នកជំងឺកូវីដ-១៩ សម្រាកព្យាលនៅទីតាំងខាងលើ។

ប្រភពបានអោយដឹងថា ស្ត្រីជាជនសង្ស័យខាងលើមានឈ្មោះ តង់សុភា ភេទស្រី អាយុ៣៦ឆ្នាំ មានទីលំនៅបច្ចុប្បន្ន ភូមិក្បាលដំរី សង្កាត់ពោធិ៍សែនជ័យ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ។ វត្ថុតាងត្រូវបានកម្លាំងឈរជើងនៅគោលដៅខាងលើដកហូតហើយប្រគល់ឲ្យសមត្ថកិច្ចជំនាញការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀនកងរាជអាវុធហត្ថរាជធានីភ្នំពេញ ដើម្បីសួរនាំបន្តនីតិវិធី។ 

មុនពេលបញ្ជូនទៅកាន់ទីបញ្ជាការអាវុធហត្ថរាជធានីភ្នំពេញជនសង្ស័យត្រូវបានយកសំណាកជាមុនដោយប្រើឧបករណ៍តេស្តរហ័ស(Rapit Test) លទ្ធផលអវិជ្ជមានកូវីត-១៩៕ដោយ៖ធានី

ផ្សាយពាណិជ្ជកម្ម
Header Banner
ផ្សាយពាណិជ្ជកម្ម
Header Banner

ព័ត៌មានពេញនិយម