ព្រះវិហារ៖ លោកឧត្តមសេនីយ៍ត្រី ឡុង សំអឿន ស្នងការរង នៃស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ បានបាត់បង់ជីវិតដោយសារជំងឺកូវីដ១៩ នៅព្រឹកថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២២១។
សូមបញ្ជាក់ថាកាលពីថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២១ ក្រុមគ្រូពេទ្យជំនាញខេត្តព្រះវិហារ បានធ្វើតេស្តរហ័ស (Rapid test) ទៅលើលោកឧត្តមសេនីយ៍ត្រី ឡុង សំអឿន អាយុ៥២ឆ្នាំ អត្តលេខ ៣១៧៣៩ ឋានៈ ជាស្នងការរងទទួលផែន ការងារប្រឆាំងបទល្មើសគ្រឿងញៀន ជាលទ្ធផលបញ្ជាក់ថា វិជ្ជមានជំងឺកូវីដ-១៩ (និងមានជំងឺប្រចាំកាយយ៉ាងធ្ងន់ធ្ងរ) ហើយបានដាក់អោយព្យាបាលក្នុងបន្ទប់សង្រ្គោះបន្ទាន់ នៅមន្ទីរពេទ្យបង្អែក១៦មករាខេត្តព្រះវិហារ ហើយបានស្លាប់នៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២១ វេលាម៉ោង ០៧នឹង៣០នាទីព្រឹក ។
តាមការបញ្ជាក់ដោយឯកឧត្តម វេជ្ជបណ្ឌិត គួង ឡូ ប្រធានមន្ទីរសុខាភិបាលខេត្តព្រះវិហារ បានឲ្យដឹងថាករណី លោកឧត្តមសេនីយ៍ត្រី ឡុង សំអឿន ស្នងការរងផែនការងារប្រឆាំងបទល្មើសគ្រឿងញៀន បានស្លាប់ដោយសារជំងឺរកូវីដ-១៩ គឺ ដោយសារលោក(មានជំងឺប្រចាំកាយផង) និងមានអាការ:ខ្សោយសួតធ្ងន់ធ្ងរ និងរលាកសួតទាំងសងខាងខ្លាំង និងការវ៉ៃលុកពីជំងឺកូវីដ-១៩
បច្ចុប្បន្នក្រុមគ្រូពេទ្យឯកទេស បានរៀបចំសពតាមបច្ចេកទេសបញ្ជូនទៅបូជានៅទីតាំងបូជាសពកូវីដ-១៩ ស្ថិតក្នុងភូមិ ថ្នល់បែក ឃុំថ្មី ស្រុកគូលែន ខេត្តព្រះវិហារ នេះជាករណីទី១ហើយដែលខេត្តជាប់ព្រំដែនមួយនេះ បានស្លាប់ដោយសារជំងឺកូវិដ១៩៕ ដោយ៖ ហែម ហួន