Sunday, July 6, 2025
Header Banner

អបអរសាទរ..កសិករនៅស្រុកត្រពាំងប្រាសាទ ទទួលបានការចាក់វ៉ាក់សាំងលើកទី៥លាន នាក់

ភ្នំពេញ៖យោងតាមផេកផ្លូវការរបស់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែន បានឲ្យដឹងនៅព្រឹកថ្ងៃទី ១៣ខែកក្កដាឆ្នាំ២០២១នេះថា សូមអបអរសាទរចំពោះបងប្រុសឈ្មោះណុប មាន អាយុ៧០ឆ្នាំជាកសិកររស់នៅភូមិសែនសំ ឃុំអូរស្វាយ ស្រុកត្រពាំងប្រាសាទ
ខេត្តឧត្តរមានជ័យ ដែលទទួលបាននូវការ
ចាក់វ៉ាក់សាំងទី៥លាននៅព្រឹកថ្ងៃទី១៣ខែ
កក្កដាឆ្នាំ២០២១នេះ។

លោកជំទាវ ឱ វណ្ណឌីន​ នឹងនាំយកថវិកាចំនួន​ ១០លានរៀលព្រមទាំងសម្ភារៈផ្សេងទៀតដែលជាជំនួយឧបត្ថម្ភទៅប្រគល់ជូនដោយផ្ទាល់។

សូមអរគុណបងប្អូនជនរួមជាតិដែលបានចូលរួមប្រយុទ្ធប្រឆាំងកូវីដ១៩ តាមរយៈការទទួលយកការចាក់វ៉ាក់សាំងដើម្បីការពារខ្លួននិងក្រុមគ្រួសារ។

សូមកោតសរសើរក្រុមគ្រូពេទ្យនិងអាជ្ញាធរ
គ្រប់លំដាប់ថ្នាក់ដែលបានចូលរួមចាក់វ៉ាក់សាំងជូនប្រជាជនយើង ដែលមកដល់ពេលនេះយើងចាក់បាន៥០ភាគរយនៃចំនួនប្រជាជនដែលនឹងត្រូវចាក់១០លាននាក់៕

ផ្សាយពាណិជ្ជកម្ម
ផ្សាយពាណិជ្ជកម្ម
Header Banner

ព័ត៌មានពេញនិយម