Sunday, July 6, 2025
Header Banner

បុរសល្មោភកាម ម្នាក់រំលោភចៅស្រីជីដូនមួយ បានសម្រេចត្រូវម្តាយជនរងគ្រោះប្តឹងឲ្យនគរបាលស្រុកបន្ទាយស្រីចាប់ខ្លួន

សៀមរាប៖សេចក្តីរាយការណ៍បានឲ្យដឹងថា បុរសល្មោភកាមម្នាក់ បានធ្វើសកម្មភាពរំលោភសេពសន្ថវៈ​មកលើចៅស្រីជីដូនមួយ ដែលទើបតែមានវ័យ៨ឆ្នាំ៣លើក ចុងក្រោយបានសម្រេច ត្រូវបានស្រ្តីជាម្តាយជនរងគ្រោះប្តឹងសមត្ថកិច្ចឲ្យឃាត់ខ្លួនជាក់ស្តែងតែម្តង។

  លោកវរសេនីយ៍ឯក ឡុង សំណាង អធិការនគរបាលស្រុកបន្ទាយស្រី បានឲ្យដឹងថា ដោយទទួលបានបណ្តឹងរបស់ម្តាយក្មេងស្រីរងគ្រោះ កម្លាំងផ្នែកព្រហ្មទណ្ឌស្រុកបន្ទាយស្រី បានចុះស្រាវជ្រាវដល់កន្លែងកើតហេតុសួរនាំសាក្សី រួចក៏បាននាំខ្លួនជនសង្ស័យយកមកសួរនាំនៅអធិការដ្ឋានស្រុកដើម្បីរៀបចំសំណុំរឿងបញ្ជូនទៅការិយាល័យជំនាញ។លោកបន្តថាស្ត្រីឈ្មោះហាប តុញ ភេទស្រីអាយុ២៦ឆ្នាំ ត្រូវជាម្តាយ ជនរងគ្រោះរស់នៅ ឃុំរំចេក ស្រុកបន្ទាយស្រី ខេត្តសៀមរាប។ចំណែកជនរងគ្រោះ ជាកូនមានឈ្មោះឡ ស.ផ ភេទស្រីអាយុ០៨ឆ្នាំ។ជនសង្ស័យមានឈ្មោះ គុយ ថាន ភេទប្រុសអាយុ៣២ឆ្នាំ នៅភូមិខាងលើត្រូវជាជីតា ជីដូនមួយជាមួយរបស់ជនរងគ្រោះ។

លោកបន្តថា​ ដោយមានការអនុញាតិឲ្យស្រាវជ្រាវ ពីសំណាក់លោកស្នងការ ,លោកស្រីស្នងការរង និងលោកនាយការិយាល័យ ព្រមទាំង តំណាងអយ្យការអមសាលាដំបូងខេត្ត យើងបានចុះដល់កន្លែងនឹងនាំខ្លួនជនស្ស័យយកមកសួរនាំ។យោងតាមចម្លើយសារភាពរបស់ជនសង្ស័យថា ខ្លួនពិតជាបានធ្វើសកម្មភាពរំលោភទៅលើជនរងគ្រោះចំនួន៣ដង គឺនៅថ្ងៃទីខែមិនចាំក្នុងឆ្នាំ២០១៨ ចំនួន២ដង និងក្នុងឆ្នាំ២០២១ បានចំនួន១ដងបានសម្រេច ដោយទឹកកាមបង្ហូរចេញនៅក្រៅ នៅលើផ្ទះជនសង្ស័យផ្ទាល់។

  នៅរសៀលថ្ងៃទី១៤ខែកក្កដាឆ្នាំ២០២១នេះ កម្លាំងនគរបាលជំនាញនៃស្រុកបន្ទាយស្រី កំពុងកសាងសំណុំរឿងបញ្ជូនទៅការិយាល័យការពារអនិតិជន និងជួញដូរមនុស្ស នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប ដើម្បីចំណាត់ការបន្តតាមច្បាប់៕ដោយ៖វាយោ

ផ្សាយពាណិជ្ជកម្ម
ផ្សាយពាណិជ្ជកម្ម
Header Banner

ព័ត៌មានពេញនិយម