Sunday, July 6, 2025
Header Banner

អ្នកកាសែតម្នាក់ ត្រូវបានអ.ហខេត្តបាត់ដំបង ចាប់ខ្លួន ពីបទញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍

បាត់ដំបង៖សេចក្តីរាយការណ៍បានឲ្យដឹងថា កម្លាំងអាវុធហត្ថខេត្ត បាត់ដំបង បានឃាត់ខ្លួនអ្នកសារព័ត៌មានម្នាក់ ពាក់ព័ន្ធករណី ញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ ។ហេតុការណ៍ឃាត់ខ្លួននេះបានធ្វើឡើងនៅវេលាម៉ោង ១២និង០០នាទី ថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២១ ស្ថិតនៅភូមិព្រែកព្រះស្តេច សង្កាត់ព្រែកព្រះស្តេច ក្រុងបាត់ដំបង ខេត្តបាត់ដំបង ។

មន្ត្រីអាវុធហត្ថខេត្តបាត់ដំបង បានឲ្យដឹងថា កម្លាំងអាវុធខេត្តបានឃាត់ខ្លួនជនសង្ស័យឈ្មោះ កៅ ពិសិដ្ឋ ភេទប្រុស អាយុ៣២ ឆ្នាំ មុខរបរ អ្នកសាព័ត៌មាន របស់អង្គភាព គេហទំព័រ “សៀមរាបទាន់ហេតុការណ៍”មានទីលំនៅបច្ចុប្បន្នភូមិ១៣មករា​ សង្កាត់ព្រែកព្រះស្តេច ក្រុងបាត់ដំបង ខេត្តបាត់ដំបង ពីបទ ញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ ប្រព្រឹត្តកាលពីថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២១ បង្ហោះតាមប្រព័ន្ធបណ្តាញសង្គម (ហ្វេសហ៊ុក) ។សមត្ថកិច្ចបន្តថា ក្នុងនោះដែរ ដកហូតវត្ថុតាងរួមមាន ទូរស័ព្ទចំនួន ០៣ គ្រឿងឡានចំនួន ០១ គ្រឿង ម៉ាកកាមរី៨៩ ពណ៌ស បណ្ណព័ត៌មានចំនួន ០១ សន្លឹក ដោយបច្ចុប្បន្នជនសង្ស័យនិងវត្ថុតាង ត្រូវបានបញ្ជូនទៅតុលាការហើយ៕ ដោយ៖វាយោ

ផ្សាយពាណិជ្ជកម្ម
ផ្សាយពាណិជ្ជកម្ម
Header Banner

ព័ត៌មានពេញនិយម