Sunday, July 6, 2025
Header Banner

លោក ស្នងការ រងខេត្តសៀមរាបបាននាំយកអំណោយ មនុស្សធម៌១១គ្រួសារ ទៅចែកជូនកងកម្លាំង៣គោលដៅ…

សៀមរាប៖នាព្រឹកថ្ងៃទី១៦ខែកក្កដាឆ្នាំ២០២១ នៅវិទ្យាលយ័១០មករា១៩៧៩ ស្ថិតនៅក្នុងភូមិមណ្ឌល២ សង្កាត់ស្វាយដង្គំ ក្រុង/ខេត្ត សៀមរាប ត្រូវបាន លោកឧត្តមសេនីយ៍ត្រី ភឹង ចិន្តារ៉េត ស្នងការរង ទទួលផែនការងារនគរបាលព្រហ្មទណ្ឌ នៃស្នងការដ្ឋាននគរ បាលខេត្តសៀមរាប និង ភរិយា ព្រមទាំង ក្រុមការងារមនុស្សធម៌ បាននាំយកអំណោយ សប្បុរសជនចំនួន ១១ គ្រួសារ មានទឹកសុទ្ធចំនួន១០០កេះ អាល់កុល៥កាន និង ម៉ាស់៣កេះធំ ទៅចែកជូនដល់កងកម្លាំងដើម្បីយកទៅប្រើប្រាស់ក្នុងកិច្ចប្រតិបត្តិការការពារមណ្ឌលព្យាបាលនិងទីកន្លែងចត្តាឡីស័ក្តិដែលមានការខ្វះខាត។

អំណោយដែលចែកជូនរួមមាន៖ -គោលដៅ ទី១/នៅក្នុងបរិវេណវិទ្យាល័យ ១០ មករា ១៩៧៩ ទឹកសុទ្ធ៣៥កេះ អាល់កុល២កាន ម៉ាស់ ១កេះធំ។ -គោលដៅទី២/នៅសាលាអនុ វិទ្យាល័យក្របីរៀល ទឹកសុទ្ធ ៣០កេះ អាល់កុល១កាន ម៉ាស់១កេះធំ។ -គោលដៅទី៣/គោលដៅត្រៀមអត្តរាគមន៍ ទឹកសុទ្ធ៣៥កេះ អាកុល២កាន ម៉ាស់១កេះធំ។ ក្នុងនេះផងដែរលោកឧត្តមសេនីយ៍ត្រីភឹង ចិន្តារ៉េត ស្នងការរងនគរបាលខេត្តសៀមរាប បានផ្តាំផ្ញើដល់កងកម្លាំង អោយយកចិត្តទុកដាក់ក្នុងការពារ ឈរលើស្មារតីទទួលខុសត្រូវចំពោះភារកិច្ចនេះ និង ការពារខ្លួន អោយមានប្រសិទ្ធិភាពខ្ពស់។ព្រមទាំងបានជូនពរដល់កងកម្លាំងនិងសប្បុរសជនទាំងអស់ សូមអោយចៀសផុតពីជម្ងឺឆ្លងកូវីតចង្រៃ សូមមានសុខភាពល្អ គ្រប់ក្រុមគ្រួសារ កុំបីខាន៕ដោយ៖ភក្តី

ផ្សាយពាណិជ្ជកម្ម
ផ្សាយពាណិជ្ជកម្ម
Header Banner

ព័ត៌មានពេញនិយម