Sunday, July 6, 2025
Header Banner

មន្ទីរពេទ្យកុមារអង្គរខេត្តសៀមរាប បានរកឃើញកុមារឆ្លងជំងឺកូវិដ១៩ ពីរនាក់ មកពីខេត្តកំពង់ធំនិងខេត្តព្រះវិហារ

សៀមរាប៖អ្នកគ្រប់គ្រងនៃមន្ទីរពេទ្យកុមារអង្គរ បានឲ្យដឹងថា ការរីករាលដាលនៃជម្ងឺកូវីដ.១៩នៅតែបន្តកើនឡើងយ៉ាងគំហុកនិងបានរាលដាលដល់មន្ទីរពេទ្យកុមារអង្គរ ហើយក្នុងអំឡុងពេលថ្មីៗនេះ។

ប្រធានការិយាល័យទំនាក់ទំនង នៃមន្ទីរពេទ្យកុមារអង្គរ លោកស្រី ស៊ិនកេត អរុណ បានមានប្រសាសន៍ឲ្យដឹងនារសៀលថ្ងៃទី១៦ខែកក្កដាឆ្នាំ២០២១នេះថា កាលពីសប្តាហ៍កន្លងទៅ មន្ទីរពេទ្យកុមារអង្គរ បានរកឃើញកុមារចំនួនពីរនាក់ដែលឆ្លងជំងឺកូវីដ.១៩ មកពីខេត្តកំពង់ធំនិងខេត្តព្រះវិហារ។កុមារទាំងពីររូបនេះបានមកមន្ទីរពេទ្យកុមារអង្គ ដោយសារ
មានអាការៈមិនស្រួលខ្លួន បន្ទាប់ពីមានការពិនិត្យលទ្ឋផលបានបង្ហាញថាកុមារទាំងពីររូបនេះមានជំងឺកូវីដ.១៩។បច្ចុប្បន្នកុមារម្នាក់បានជាសះស្បើយនិងវិលត្រឡប់ទៅភូមិឋានវិញរីឯកុមារម្នាក់ទៀតកំពុងសម្រាកព្យាបាលបន្ត និងមានការយកចិត្តដាក់ពីសំណាក់គ្រូពេទ្យកុមារអង្គរ យោងតាមស្ថានការណ៍ជាក់ស្ដែងបច្ចុប្បន្នមន្ទីរពេទ្យកុមារអង្គរនៅតែបន្តទទួលពិនិត្យនិងព្យាបាលកុមារដែលមានជំងឺជាច្រើនប្រកបដោយគុណភាពនិងក្តីមេត្តាករុណាដោយឥតគិតកម្រៃ។ការរកឃើញករណីវិជ្ជមានកូវីដ19 ជាលើកដំបូងនេះពិតជាធ្វើឲ្យគណៈកម្មការគ្រប់គ្រងមន្ទីរពេទ្យកុមារអង្គរមានការព្រួយបារម្ភយ៉ាងខ្លាំងចំពោះសុខភាពសុវត្ថិភាពនៃអ្នកជម្ងឺនិងក្រុមគ្រួសារអ្នកជម្ងឺព្រមទាំងបុគ្គលិកនៃមន្ទីរពេទ្យផង។ការខ្វះខាតនូវឧបករណ៍ធ្វើតេស្តរហ័សរកជំងឺកូវីដ.១៩ សម្រាប់អ្នកជំងឺ ក្រុមគ្រួសារអ្នកជម្ងឺទាំងអស់ មកកាន់មន្ទីរពេទ្យកុមារអង្គររួមទាំងឯកសណ្ឋានពាក់ការពារពិសេសសម្រាប់បុគ្គលិកពេទ្យនិងការរៀបចំបន្ទប់ដែលបំពាក់ដោយសម្ភារៈឧបករណ៍គ្រប់គ្រាន់សម្រាប់ព្យាបាលអ្នកជំងឺកូវីដ.១៩ ដាច់ដោយឡែកគឺជារឿងសំខាន់និងចាំបាច់បំផុតក្នុងពេលនេះដើម្បីធានាសុវត្ថិភាពជូនអ្នកដែលពាក់ព័ន្ធទាំងអស់ខាងលើ។ការឆ្លងរីករាលដាលនៃជំងឺកូវីដ.១៩ នៅកម្ពុជានៅតែបន្តកើនឡើងនិងបង្កអោយមានផលលំបាកជាច្រើនក្នុងរយៈពេលដែលអ្នកជំងឺនឹងក្រុមគ្រួសារអ្នកជំងឺព្រមទាំងមន្ត្រីសុខាភិបាលទូទាំងប្រទេសរួមទាំងមន្ទីរពេទ្យកុមារអង្គរផងដែរ។ ជំងឺកូវិដ១៩នៅតែបន្តហក់ឡើងខ្ពស់ពីមួយថ្ងៃទៅមួយថ្ហៃ តួលេកចុងក្រោយបានបង្ហាញថា រហូតមកដល់ថ្ងៃនេះមានអ្នកឆ្លងសរុប៦៥.៥០០នាក់ ចំណែកអ្មកជាសះស្បើយវិញមានចំនួន៥៧០២៧នាក់ និងអ្នកស្លាប់កើនដល់១០៥២នាក់ ។

សូមបរិច្ចាគត្រឹមតែ១០ដុល្លារ ឬច្រើនជាងនេះ ឥឡូវនេះ គឺអាចជួយឲ្យមន្ទីរពេទ្យកុមារអង្គរ មានឧបករណ៍សម្ភារៈទាំងអស់ខាងលើនេះបានប្រើប្រាស់ទាន់ពេលវេលា សម្រាប់ធានាសុវត្ថិភាព អ្នកជំងឺ និងក្រុមគ្រួសារអ្នកជំងឺ រួមទាំងបុគ្គលិកមន្ទីរពេទ្យ និងសហគមន៍ទំាងមូល។សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះការគាំទ្រជាបន្តបន្ទាប់របស់លោកអ្នកមកកាន់មន្ទីរពេទ្យកុមារអង្គរ។សូមចូលរួមបរិច្ចាគថវិកាមកកាន់គណនីធនាគារមន្ទីរពេទ្យកុមារអង្គរឈ្មោះ Angkor Hospital for Children និងមានលេខគណនីដូចខាងក្រោម៖
1.ធនាគារអេប៊ីអេ (ABA Bank) ៖ 000 853 843 •ឬចូលទៅកាន់ ABA Mobile App2.ភ្នាក់ងារវេប្រាក់វីង (WING) ៖ ប្រាក់រៀល៖ 9122 និង ប្រាក់ដុល្លារ៖ 8122
•ឬចូលកម្មវិធី Wings App3.ធនាគារស្ថាបនា (Sathapana Bank)
07808082834100102 •ឬចូលកម្មវិធី Sathapana Mobile App4.ធនាគារអេស៊ីលីដា (ACLEDA Bank) ៖ 01000105696828 •ឬចូលកម្មវិធី ACLEDA Mobile App
Tel: 063 963 409Mobile: 012 725 745 / 016 725 735Email:ahc@angkorhospital.
org។ដូច្នេះការបរិច្ចាគថវិកាទោះតិចក្តីច្រើនក្តីរបស់បងប្អូនទាំងអស់គឺពិតជាការចូលរួមចំណែកនៅក្នុងការថែរក្សាសុខភាពសុវត្ថិភាពការព្យាបាលប្រកបដោយគុណភាពខ្ពស់និងទាន់ពេលវេលាដល់កុមារកម្ពុជា ៕ដោយ៖ហួន

ផ្សាយពាណិជ្ជកម្ម
ផ្សាយពាណិជ្ជកម្ម
Header Banner

ព័ត៌មានពេញនិយម