ភ្នំពេញ ៖សមត្ថកិច្ចបានឲ្យដឹងថា បុរសម្នាក់ត្រូវបាបានកម្លាំងនគរបាលឃាត់ខ្លួនតាមដីកាបញ្ជាឲ្យចូលខ្លួន ខ្លួនលេខ១៨៥ អ.យ.ថ ចុះថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២១ របស់លោកស្រី សុង ឆវ័ន្ត ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធនីភ្នំពេញ ពីបទ ឆបោក, ប្រើប្រាស់ដោយខុសច្បាប់នូវសំលៀកបំពាក់ជាអាទិ៍សម្រាប់អាជ្ញាធរសាធារណៈ និងក្លែងបន្លំឯកសារសាធារណៈ ប្រព្រឹត្តនៅរាជធានីភ្នំពេញ អំឡុងខែកញ្ញា ឆ្នាំ២០២០ និងអំឡុងខែមិថុនា ឆ្នាំ២០២១ ។
សមត្ថកិច្ចបន្តថា ជនជាប់ចោទឈ្មោះ នាង ណុយ ហៅ ម៉ាប់ ភេទប្រុស អាយុ៣៩ឆ្នាំ មុខរបរនៅផ្ទះ ទីលំនៅភូមិខ្វិត សង្កាត់សាក់សំពៅ ខណ្ឌដង្កោ រាជធានីភ្នំពេញ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួននៅថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២១ វេលាម៉ោង១២និង៣០នាទី ត្រង់ចំណុចភូមិវិហារសួគ៌ ឃុំវិហារសួគ៌ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ។ករណីនេះ កម្លាំងជំនាញនៃអធិការដ្ឋាននគរបាលខណ្ឌដង្កោ កសាងសំណុំរឿងបញ្ជូនទៅតុលាការដើម្បីអនុវត្តតាមនីតិវិធី ៕ដោយ៖សេរី