សៀមរាប៖បើតាមរបាយការណ៍របស់មន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តសៀមរាប បានឲ្យដឹងថា នៅថ្ងៃទី១៩ខែកក្កដា ឆ្នាំ២០២១ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តសៀមរាប បានរៀបចំកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆមាសទី១និងទិសដៅការងារឆមាសទី២ ឆ្នាំ២០២១ ក្រោមអធិបតីភាពលោក ទា គឹមសុទ្ឋ ប្រធានមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត និងមានការអញ្ជើញចូលរួមពី លោក លោកស្រី ប្រធាន អនុប្រធានមន្ទីរ ប្រធាន អនុប្រធានការិយាល័យ ចំណុះមន្ទីរសរុបជាង២០រូប។កិច្ចប្រជុំនេះធ្វើឡើងដើម្បីឆ្លុះបញ្ចាំងការងារទៅនឹងផែនការប្រចាំឆ្នាំ២០២១តាមរយៈការរាយការណ៍របស់ជំនាញទាំង១២ចំណុះមន្ទីរដែលស្ថិតនៅក្នុងកម្មវិធីផែនការចំនួន៥នៃជំនាញនិមួយៗ និងវាយតម្លៃផែនការដែលបានកំណត់ឆ្នាំ២០២១ក្នុងបរិបទកូវិដ១៩។
បន្ទាប់ពីលោកប្រធានរដ្ឋបាលនៃមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទបានអានរបាយការណ៍បូកសរុបជូនដឹកនាំជ្រាបរួចមក លោកទា គឹមសុទ្ធ ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តសៀមរាប បានមានប្រសាសន៍ផ្ដាំផ្ញើនិងសួរសុខទុក្ខមន្ត្រីទាំងអស់ឲ្យបន្តធ្វើការងារដោយប្រុងប្រយ័ត្នខ្ពស់និងបន្តអនុវត្តតាមការណែនាំរបស់ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា គឺ៣កុំនិង ៣ការពារ ឲ្យបានខ្ជាប់ខ្ជួនទាំងអស់គ្នា៕ដោយ៖វាយោ