Saturday, October 12, 2024
Header Banner

ក្មេងទំនើង១ក្រុមត្រូវបាននគរបាលឃាត់ខ្លួនយកមកអប់រំ បន្ទាប់ពីពួកគេបាននាំគ្នាដកសោរម៉ូតូរបស់នារីៗមិនឲ្យទៅណា និងបង្កហិង្សានៅទីសាធារណៈ

សៀមរាប៖លោកវរសេនីយ៍ឯក ណុប សារ៉ាក់ អធិការនគរបាលក្រុងសៀមរាប បានឲ្យដឹងនៅព្រឹកថ្ងៃទី១៨នេះថា កម្លាំងនគរបាលមូលដ្ឋាននៃអធិការក្រុងសៀមរាប បានសហការគ្នា ស្រាវជ្រាវ ឃាត់ខ្លួនក្រុមក្មេងទំនើងចំនួន៧នាក់យកមកអប់រំ បន្ទាប់ពីពួកគេបាននាំគ្នាដកសោរម៉ូតូរបស់នារីៗមិនឲ្យទៅណា និងបង្កហិង្សាបណ្ដាលឲ្យបាត់បង់សណ្ដាប់ធ្នាប់សាធារណៈក្នុងថ្ងៃបុណ្យឈប់សម្រាក។

ហេតុការណ៍បង្ក្រាបនេះធ្វើឡើងនៅវេលាម៉ោង ១៦ និង ៤០នាទីថ្ងៃទី១៧ ខែសីហាឆ្នាំ២០២០នៅតំបន់រមណីយដ្ឋានបារាយណ៍ទឹកថ្លា ក្នុងសង្កាត់ទឹកវិល ក្រុងសៀមរាប ខេត្តសៀមរាប។ លោកវរសេនីយ៍ឯក ណុប សារ៉ាក់ អធិការនគរបាលក្រុងសៀមរាប បន្តថា បន្ទាប់ពីទទួលព័ត៌មាន ថាមានក្មេងទំនើង ២ក្រុម បានវ៉ៃគ្នាកម្លាំងនគរបាលប៉ុស្ដិ៍ទឹកវិល ប៉ុស្ដិ៍ស្រង៉ែ ប៉ុស្ដិ៍ ក្របីរៀល សហការណ៍ជាមួយ កងរាជអាវុធ បានចុះទៅដល់កន្លែងកើតហេតុភ្លាមៗ បានឃាត់ខ្លួនមនុស្សចំនួន៧នាក់យកមកសួរនាំ៖ទី១. ឈ្មោះ សាន ភ័ក្ត្រ ភេទ ប្រុស អាយុ ២០ឆ្នាំ មុខរបរ កម្មករសំណង់ រស់នៅភូមិ តាកម្ម ឃុំដួនកែវ ស្រុក ពួក ខេត្តសៀមរាប។ទី២. ឈ្មោះ យួន វិចិត្រ ភេទ ប្រុស អាយុ ១៨ឆ្នាំ មុខរបរ កម្មករ រស់នៅ ភូមិ ល្វា ឃុំ ដួនទ្រ ស្រុក ពួក ខេត្ត សៀមរាប ទី៣. ឈ្មោះ ថាម សុធឿង ភេទ ប្រុស អាយុ ១៦ឆ្នាំ មុខរបរ នៅផ្ទះ រស់នៅ ភូមិ តាកម្ម ឃុំ ដូនកែវ ស្រុក ពួក ខេត្ត សៀមរាប។ទី ៤. ឈ្មោះ លឿត លីម ភេទ ប្រុស អាយុ ១៨ឆ្នាំ មុខរបរ កម្មករ រស់នៅភូមិ ព្រលិត ឃុំ រើល ស្រុក ពួក ខេត្តសៀមរាប។ទី ៥. ឈ្មោះ ថុន សារុន ភេទ ប្រុស អាយុ ១៨ឆ្នាំ មុខរបរ នៅផ្ទះ រស់នៅ ភូមិ តាកម្ម ឃុំ ដូនកែវ ស្រុក ពួក ខេត្ត សៀមរាប។ទី ៦. ហាំង ឆ្លូញ ភេទ ប្រុស អាយុ ២០ឆ្នាំ មុខរបរ នៅផ្ទះ រស់នៅភូមិ តាកម្ម ឃុំ ដូនកែវ ស្រុក ពួក ខេត្តសៀមរាប។ទី ៧. ឈ្មោះ រោច រំ ភេទ ប្រុស អាយុ ១៦ឆ្នាំ មុខរបរ កម្មករ រស់នៅ ភូមិ តាកម្ម ឃុំដូនកែវ ស្រុក ពួក ខេត្តសៀមរាប។លោកបន្តថា ក្រោយទទួលបានព័ត៌មានថាមានក្រុមទំនើងបង្កហិង្សា ដាក់គ្នា លោកវរសេនីយ៍ទោមឿន បូរី ជាប្រធានគោលដៅការតំបន់បារាយណ៍ទឹកថ្លា បានដឹកនាំកម្លាំងចេញទៅសហការអន្តរាគមន៍ចាប់បានក្រុមក្មេងទំនើងទាំងនោះយកមកធ្វើការសាកសួរនៅប៉ុស្ដិ៍នគរបាលរដ្ឋបាលទឹកវិល ក្រុមក្មេងទំនើងបានរៀបរាប់សារភាពថា ក្រុមរូបខ្លួនមានគ្នា ៧នាក់បានផឹកស៊ីនៅបារាយណ៍ខាងលិច ម្ដុំជិតជណ្ដើរយក្ស តាំងពីវេលាម៉ោង ១២ថ្ងៃត្រង់ លុះរហូតដល់ ប្រហែល ម៉ោង ១៦ ពួកវាបានឃើញក្មេងស្រីៗ ចំនួន៤នាក់ដែលជិះមកលេងបារាយណ៍ដែរ ក៏ធ្វើសកម្មភាពកាក់ម៉ូតូ និង ដក់សោរម៉ូតូ រូបគេក្នុងគោលបំណងសុំលេខទូរស័ព្ទ និងញ៉ែ ខណៈពេលនោះ មានមនុស្សប្រុស ១ក្រុម ប្រហែល១០នាក់ជាង សុទ្ធតែប្រុសអាយុប្រហែល៣០ឆ្នាំ បានជិះពីទិសខាងត្បូង ហើយឈប់មុខពួកវា ហើយស្រែកថា ពួកអាហែងនឹងផឹកស៊ីស្រែកឡូរឡា រករឿងគេ ពេលនោះជន ១ក្រុមនោះក៏ធ្វើសកម្មភាព យកមួកការពារ វ៉ៃពួកខ្លួន ហើយពួករូបខ្លួន ក៏ដកខ្សែក្រវ៉ាត់ វ៉ៃតបតទៅវិញ មួយសន្ទុះក្រុមម្ខាងទៀតបានរត់គេចខ្លួនអស់ ។ បច្ចុប្បន្នក្រុមក្មេងទំនើងខាងលើត្រូវបានធ្វើការអប់រំកិច្ចសន្យានិងឲ្យ អាណាព្យាបាល របស់ពួកគេមកធានាយកទៅផ្ទះវិញបន្តការអប់រំបន្ថែមទៀត៕

ផ្សាយពាណិជ្ជកម្ម
Header Banner
ផ្សាយពាណិជ្ជកម្ម
Header Banner

ព័ត៌មានពេញនិយម