Saturday, October 12, 2024
Header Banner

សម្រាកសៀមរាប ថ្ងៃទី១មានពលរដ្ឋនិងភ្ញៀវទេចរណ៍មកកម្សាន្តច្រើនគួរឲ្យកត់សម្គាល់

សៀមរាប៖អាជ្ញាធរខេត្តសៀមរាប បានរៀបចំពិធីបើកការតាំងពិព័រណ៌ផលិតផលបន្លែ សិប្បកម្ម ម្ហូបអាហារ និងផលិតផលកែច្នៃមកពីតាមបណ្តាក្រុង ស្រុកទាំង១២ ល្ងាចថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២០ កន្លែងតាំងពិព័រណ៌ផលិតផលបន្លែ សិប្បកម្ម ម្ហូបអាហារ និងផលិតផលកែច្នៃ ជាច្រើន សរុបចំនួន ៩៥ស្តង់ ដែលចែកជា ៤ប្រភេទ រួមមានស្តង់លក់ផលិតផលកសិកម្ម ស្តង់លក់បន្លែ និងផ្លែឈើ ស្តង់លក់ផលិតផលម្ហូបអាហារ និងភេសជ្ជៈ និងអាហារប្រចាំក្រុង ស្រុកទាំង១២ និងស្តង់លក់ផលិតផលកែច្នៃត្រូវបានបើកការតាំងពិព័រណ៌ក្រោមអធិបតីភាពឯកឧត្តម អ៉ឹង ហឿន ប្រធានក្រុមប្រឹក្សាខេត្តនិងលោកជំទាវ និងឯកឧត្តម ទៀ សីហា អភិបាលនៃគណៈអភិបាលខេត្តនិងលោកជំទាវ ព្រមទាំងថ្នាក់ដឹកនាំខេត្ត និងបងប្អូនអាជីវករផងដែរ។

ឯកឧត្តម បានថ្លែងថាការរៀបចំតាំងពិព័រណ៌ផលិតផលបន្លែ សិប្បកម្ម ម្ហូបអាហារ និងផលិតផលកែច្នៃនេះ ដើម្បីផ្សព្វផ្សាយអំពីសក្តានុពលទេសចរណ៍របស់ខេត្តសៀមរាប និងជួយបង្កើនចំណូលដល់ប្រជាពលរដ្ឋ ក្នុងអំឡុងពេលឈប់សម្រាក ខណៈដែលប្រជាពលរដ្ឋ និងអាជីវកម្មជាច្រើនកំពុងទទួលរងផលប៉ះពាល់ពីជំងឺកូវីដ-១៩។ ក្រោមការដឹកនាំរបស់ ឯកឧត្តម ទៀ សីហា អភិបាលនៃគណៈអភិបាលខេត្តបានជំរុញផលិតផលមួយភូមិមួយ ក្នុងន័យបង្កើនការផលិត និងប្រាក់ចំណូលគ្រួសារនៅតាមជនបទ។ ជាមួយគ្នានេះ ឯកឧត្តម ក៏ឱ្យបងប្អូនប្រជាពលរដ្ឋដែលអញ្ជើញចូលរួមមានការប្រុងប្រយ័ត្នខ្ពស់ និងកុំភ្លេច និងត្រូវចងចាំនូវ​ ០៣ចំណុច ដូចខាងក្រោម​ ដេីម្បីការពារ និងចូលរួមទប់ស្កាត់​ជំងឺកូវីដ១៩ ៖ ១.កុំភ្លេច ត្រៀមម៉ាស់ ឬក្រម៉ា ២.កុំភ្លេច ជែល ឬអាល់កុលលាងដៃ (យើងបានត្រៀម សាប៊ូលាងដៃជូននៅតាមទីសាធារណផងដែរ) ៣.កុំភ្លេច រក្សាគម្លាតសុវត្ថិភាពសង្គម (ចូលរួមការពារការរាលត្បាតនៃជំងឺកូវីដ-១៩)។ #សៀមរាបផ្ទះខ្ញុំ #សម្រាកសៀមរាប #រដ្ឋបាលខេត្តសៀមរាប #សាខាកាកបាទក្រហម #សសយក #មោះមោះមកសម្រាកសៀមរាប

ផ្សាយពាណិជ្ជកម្ម
Header Banner
ផ្សាយពាណិជ្ជកម្ម
Header Banner

ព័ត៌មានពេញនិយម