Friday, May 3, 2024
Header Banner
ផ្សាយពាណិជ្ជកម្ម
Header Banner

អុញនោះចាប់ផ្តើមហើយតើហ្ន៎…គយ និងរដ្ឋាករខេត្តបន្ទាយមានជ័យ ចុះបង្ក្រាបរថយន្តគេចពន្ធជាច្រើនគ្រឿង!

 

   បន្ទាយមានជ័យ ៖នៅថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២១ មន្ត្រីគយ និងរដ្ឋាករខេត្តបន្ទាយមានជ័យ បានឲ្យដឹងថា ដោយមានការណែនាំពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានដាក់ផែនការពីអគ្គនាយកដ្ឋានគយ និងរដ្ឋករ ដើម្បីប្រមូលពន្ធជូនរដ្ឋ បានចុះបង្ក្រាបរថយន្តគេចពន្ធជាច្រើនគ្រឿងយកមករក្សាទុកនៅការិយាល័យស្រាវជ្រាវនិងបង្ក្រាបអំពើរត់ពន្ធខេត្តបន្ទាយមានជ័យ ដើម្បីអនុវត្តតាមច្បាប់។

    មន្ត្រីគយ និងរដ្ឋករ បានបញ្ជាក់ថា រថយន្តដែលត្រូវបានមន្ត្រីជំនាញឃាត់និងអនុវត្តន៍តាមច្បាប់មានរថយន្តចង្កូតឆ្វេងនិងរថយន្តបង្កូតស្តាំជាប្រភេទរថយន្តស៊េរីទំនើប ដែលគ្មានពន្ធនិងឯកសារត្រឹមត្រូវ និងពាក់ស្លាក់លេខក្លែងបន្លំ ដែលភាគច្រើនត្រូវបានបង្ក្រាបពីឈ្មួញដែលរកស៊ីលក់ដូរខុសច្បាប់ ហើយមន្ត្រីជំនាញនៅតែបន្តការខិតខំប្រឹងប្រែងការប្រមូលពន្ធជូនរដ្ឋដែលត្រូវអនុវត្តឲ្យបានតាមការណែនាំរបស់អគ្គនាយកដ្ឋានគយ និងរដ្ឋករកម្ពុជា។      ទោះយ៉ាងណាមហាជនសាទរទៅចំណាត់ការរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលបានដាក់ផែនការពីអគ្គនាយកដ្ឋានគយ និងរដ្ឋករ ដើម្បីប្រមូលពន្ធជូនរដ្ឋ នេះផងដែរ។គេសង្ឃឹមថាប្រតិបត្តិការនេះនឹងធ្វើដូចភ្លៀងរលឹម៕ដោយ៖សៀមរាប​ថែមស៍

ផ្សាយពាណិជ្ជកម្ម
Header Banner
ផ្សាយពាណិជ្ជកម្ម
Header Banner
ព័ត៌មានស្រដៀងគ្នា

ព័ត៌មានពេញនិយម