សៀមរាប៖រថយន្តកាមរី បានបើករ៉េចង្កូតទៅរថយន្តហ៊ីយាន់ដាយ បណ្តាលឲ្យស្លាប់ម្នាក់នៅនឹងកន្លែង។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នោះបានកើតឡើងនៅយប់ថ្ងៃទី៣០ខែមីនាឆ្នាំ២០២១ ស្ថិតនៅលើផ្លូវជាតិលេខ ៦៨ ត្រង់ចំណុចចន្លោះគីឡូម៉ែត្រលេខ ២១និង២២ ស្ថិតនៅភូមិតាស្រី ឃុំសែនសុខ ស្រុកក្រឡាញ់ ខេត្តសៀមរាប ។
អធិការនគរបាលស្រុកក្រឡាញ់លោក វរសេនីយ៍ឯក ជី បេងជន បានឲ្យអ្នកកាសែតដឹងថា មានរថយន្តមួយគ្រឿងម៉ាក កាមរីពាក់ស្លាកលេខ ភ្នំពេញ 2B.7985 បើកបរដោយ ឈ្មោះ ចាន់ សុភាព ភេទប្រុស អាយុ៣៨ ឆ្នាំ រស់នៅភូមិកំបោរ ឃុំមោង ស្រុកស្រីស្នំ ខេត្តសៀមរាប បើកបរក្នុងទិសដៅពីត្បូង ទៅជើង ហើយរ៉េចង្កូតទៅឆ្វេង បុករថយន្តមួយគ្រឿងម៉ាក ហ៊ីយ៉ាន់ដាយ ពណ៌ ខៀវ ពាក់ផ្លាកលេខបន្ទាយមានជយ័ 3A.1784 បើកបរដោយឈ្មោះ មិនស្គាល់អត្តសញ្ញាណ បើកបរ ក្នុងទិសដៅពីជើង ទៅទិសខាងត្បូង។ពេលកើត ហេតុរួចអ្នកបើកបររថយន្តម៉ាក ហ៊ីយ៉ាន់ដាយ បានចុះរត់គេចខ្លួនបាត់។លោកបន្តថា មូលហេតុគ្រោះថ្នាក់បណ្តាលមកពីអ្នកបើកបររថយន្តម៉ាកTOYOTA CAMRY បើកមានល្បឿនលឿន និងមិនប្រកាន់ស្តាំ ។ បច្ចុប្បន្ន វត្ថុតាងរថយន្ត ទាំង ពីរគ្រឿងត្រូវបានកម្លាំងជំនាញចរាចរណ៍យកមករក្សាទុកនៅប៉ុស្តិ៍នគរបាលរដ្ឋបាលសែនសុខ ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់។ រី ឯ សាកសពជនរងគ្រោះ កម្លាំងនគរបាលជំនាញប្រគល់ឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យ តាមប្រពៃណី៕ដោយ៖ភក្តី