Friday, May 17, 2024
Header Banner
ផ្សាយពាណិជ្ជកម្ម
Header Banner

ឯកឧត្តម អ្នកឧកញ៉ា សៀង ណាំ បានផ្តល់រ៉ឺម៉កម៉ូតូប្រើអាគុយចំនួន៥គ្រឿងជូនមន្ទីរសុខាភិបាលខេត្តសៀមរាបសម្រាប់ដឹកសម្ភារនិងដឹកអ្នកជំងឺកូវីដ ចល័ត


សៀមរាប៖របាយការណ៍បានឲ្យដឹងថា ដោយមើលឃើញពីតម្រូវការចាំបាច់ក្នុងការដឹកសម្ភារៈផ្សេងៗនៅក្នុងបរិវេណមណ្ឌលចត្តាឡីស័ក និងកន្លែងព្យាបាលអ្នកជំងឺកូវ១៩ ឯកឧត្តមអ្នកឧកញ៉ា សៀង ណាំ អ្នកតំណាងរាស្រ្តខេត្តសៀមរាប បានផ្តល់រ៉ឺម៉កម៉ូតូប្រើអាគុយចំនួន៥គ្រឿង ដែលបានមកពីសប្បុរសជនមួយចំនួនជូនដល់មន្ទីរសុខាភិបាលខេត្តសៀមរាប សម្រាប់ដឹកសម្ភារៈ និងដឹកអ្នកជំងឺកូវីដ១៩ ចល័តពីអគារមួយ ទៅអគារមួយ និងសម្រាប់ការងារផ្សេងៗទៀតដែលខាងមន្ទីរពេទ្យចាំបាច់ត្រូវប្រើ។
រ៉ឺម៉កម៉ូតូប្រើអាគុយចំនួន៥គ្រឿងនេះ ត្រូវបាន លោក សុខ តុញ តំណាងឱ្យឯកឧត្តម សៀង ណាំ នាំយកទៅប្រគល់ជូនដល់មន្ទីរសុខាភិបាលខេត្តសៀមរាប នៅព្រឹកថ្ងៃទី០២ខែសីហាឆ្នាំ២០២១នេះ។ ហើយរ៉ឺម៉កម៉ូតូប្រើអាគុយចំនួន៥គ្រឿងនេះ បានមកពីសាលវិទ្យាល័យអង្គរចំនួន២គ្រឿង និង អង្គរ អ៊ីកូ រ៉េស៊ីដេន គម្រោងអចលនទ្រព្យចំនួន២គ្រឿង ព្រមទាំង យានដ្ឋានម៉េងឌីនិងក្រុមហ៊ុនម៉េងឌីវែលឡុបមែនចំនួន១គ្រឿងផងដែរ។
លោក សុខ តុញ បានមានប្រសាសន៍ឱ្យដឹងថា កន្លងមកនេះ ឯកឧត្តមអ្នកឧកញ៉ា សៀង ណាំ ក៏ដូចជារូបលោកផ្ទាល់បានផ្តល់សម្ភាៈរ និងស្បៀងអាហារទៅដល់អាជ្ញាធរ ក្រុង ស្រុក និងខេត្ត ដើម្បីជាការចូលរួមជាមួយអាជ្ញាធរក្នុងប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ ហើយនៅថ្ងៃនេះ ក៏បានផ្តល់រ៉ឺម៉កម៉ូតូប្រើអាគុយចំនួន៥គ្រឿងដល់មន្ទីរសុខាភិបាលខេត្តសៀមរាប។ ដែលការផ្តល់ជូននូវ រ៉ឺម៉កម៉ូតូប្រើអាគុយនេះ ដោយសារតែឃើញថា នៅក្នុងមណ្ឌលចត្តាឡីស័ក និងកន្លែងព្យាបាលអ្នកជំងឺកូវ១៩ មានជួបការលំបាកក្នុងការដឹកសម្ភារៈសម្រាប់ផ្គត់ផ្គង់នៅបរិវេណមន្ទីរពេទ្យ ជាពិសេសគឺការចល័តអ្នកជំងឺពីអគារមួយទៅអគារមួយទៀតនៅពេលមានភ្លៀងម្តងៗ។
លោកបានបន្តថា រ៉ឺម៉កម៉ូតូប្រើអាគុយចំនួន៥គ្រឿងនេះ និងចូលរួមចំណែកជួយដល់ខាងមន្ទីរពេទ្យឱ្យមានភាពងាយស្រួលជាងមុនសម្រាប់បម្រើការងាដឹកជញ្ជូនផ្សេងៗ នៅក្នុងបរិវេណមន្ទីរពេទ្យ។
លោកវេជ្ជបណ្ឌិត ក្រុស សារ៉ាត់ ប្រធានមន្ទីរសុខាភិបាលខេត្តសៀមរាប បានថ្លែងអំណរគុណដល់ ឯកឧត្តមអ្នកឧកញ៉ា សៀង ណាំ និងសប្បុរសជននានា ដែលបានផ្តល់សម្ភារ និងរ៉ឺម៉កម៉ូតូប្រើអាគុយនេះ។ លោកវេជ្ជបណ្ឌិត ថា បច្ចុប្បន្ននេះខាងមន្ទីរពេទ្យ និងមណ្ឌលចត្តាឡីស័ក និងព្យាបាល ជំងឺកូវីដ១៩មានការមមាញឹកណាស់ ដោយសារតែមានអ្នកជំងឺកូវីដច្រើន ហើយការងារដឹកជញ្ជូនក៏ច្រើន ដូចនេះ ពេលទទួលបានរ៉ឺម៉កម៉ូតូប្រើអាគុយនេះទៅ និងជួយសម្រួលបានមួយចំណែកដែរ ព្រោះ រ៉ឺម៉កម៉ូតូប្រើអាគុយនេះ ស្រួលបទបែន នៅតាមកន្លែងតូចចង្អៀត ជាពិសេពេលដឹកអ្នកជំងឺពីអគារមួយទៅអគារមួយទៀតមានភាពងាយស្រួលអាចការពារកំដៅ និងទឹកភ្លៀងផងដែរ៕ដោយ៖ភក្តី

ប្រភពពី៖លោកកែវ សំណាង

ផ្សាយពាណិជ្ជកម្ម
Header Banner
ផ្សាយពាណិជ្ជកម្ម
Header Banner
ព័ត៌មានស្រដៀងគ្នា

ព័ត៌មានពេញនិយម