Tuesday, July 8, 2025
Header Banner

សមត្ថកិច្ច បង្ក្រាបករណីជួញដូរគ្រឿងញៀន ឈានដល់ចាប់ខ្លួនជនសង្ស័យ៣នាក់ និងរឹបអូសគ្រឿងញៀនជាង ១ គីឡូក្រាម នៅខេត្តកំពង់ស្ពឺ

កំពង់ស្ពឺ៖ដោយអនុវត្តតាមបញ្ជា ឯកឧត្តម នាយឧត្ដមសេនិយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និង ឯកឧត្តម នាយឧត្ដមសេនិយ៍ ម៉ក់ ជីតូ អគ្គស្នងការរងទទួលផែនប្រឆាំងបទល្មើសគ្រឿងញៀន ក្រោមការបញ្ជាដឹកនាំផ្ទាល់ របស់ ឯកឧត្តម ឧត្ដមសេនីយ៍ឯក ឡឹក វណ្ណៈ នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ។

កាលពីថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២១ វេលាម៉ោង១៦:៣០នាទី កម្លាំងជំនាញមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន(ក៤) ដឹកនាំដោយលោកនាយករង ឃឹង សារ៉ាត់ និងមានការចូលរួមពីស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ដឹកនាំសម្របសម្រួលពី លោកជំទាវ ចាត សូរស្មី ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តកំពង់ស្ពឺ បានបើកការស៊ើបអង្កេត ឈានទៅបង្ក្រាបបាន នៅចំណុច ផ្ទះគ្មានលេខ ភូមិទំនប់ ឃុំគូស ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ។
.លទ្ធផល៖ក-ឃាត់ខ្លួនជនសង្ស័យ ០៣នាក់ ១- ឈ្មោះ ភឿង ពេជ្រ ភេទប្រុស កើតឆ្នាំ១៩៨៥ ជនជាតិខ្មែរ ។២- ឈ្មោះ តាក់ ថេន ភេទប្រុស កើតឆ្នាំ១៩៩៤ ជនជាតិខ្មែរ ។៣- ឈ្មោះ ប៊ុន បាន ភេទប្រុស កើតឆ្នាំ ១៩៨៤ ជនជាតិខ្មែរ ។ខ-វត្ថុតាងចាប់យករួមមាន ៖១/មេតំហ្វេតាមីន(ICE) ទម្ងន់ 1023.93 g
២/ជញ្ជីងថ្លឹង ២គ្រឿង។

បច្ចុប្បន្ន ជនសង្ស័យ និងវត្ថុតាងខាងលើ បានកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងខេត្តកំពង់ស្ពឺ តាមនីតិវិធី ៕ដោយ៖វាយោ

ផ្សាយពាណិជ្ជកម្ម
ផ្សាយពាណិជ្ជកម្ម
Header Banner

ព័ត៌មានពេញនិយម