Tuesday, July 8, 2025
Header Banner

រថយន្តដឹកឈើនិងដឹកគ្រឿងសង្ហារឹម ចំនួន៣គ្រឿងត្រូវបានកម្លាំងសមត្ថកិច្ចខេត្តសៀមរាប បង្ក្រាប

សៀមរាប៖សេចក្តីរាយការណ៍បានឲ្យដឹងថា នៅយប់ថ្ងៃទី០៣ខែសីហាឆ្នាំ២០២១ នៅតាមបណ្តោយផ្លូវជាតិលេខ៦៧ កម្លាំងនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចនៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប សហការជាមួយកម្លាំងរដ្ឋបាលព្រៃឈើ បានធ្វើការល្បាតចុះចាប់រថយន្តដឹកឈើនិងដឹកគ្រឿងសង្ហារឹមល្មើសច្បាប់ចំនួន៣គ្រឿង។

    សមត្ថកិច្ចបានឲ្យដឹងថា កម្លាំងនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចនៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានឃាត់រថយន្តក្រុង ធុន៤៥កៅអី១គ្រឿងពាក់ផ្លាកលេខសៀមរាប3A ២១៦៤ នៅភូមិគោកត្រាច ឃុំបល្ល័ង  ស្រុកប្រាសាទបាគង។នៅយប់ដដែលឃាត់បានរថយន្តកុងទីនរ័(ឃ្លុប)របស់ក្រុងហ៊ុនរឹទ្ធមន្នី ពាក់ផ្លាកលេខភ្នំពេញ3F.៦២៨៥ នៅភូមិតានី ឃុំ រុនតាឯក ស្រុកបន្ទាយស្រី។ លោកបន្តថា ក្នុងការបង្ក្រាបនេះ គឺរឹបអូសរថយន្តធុន៤៥កៅអីចំនួន១គ្រឿង បានដឹកកៅអីឈើចំនួន៦០,ហង្សតេធំចំនួន១០,ហង្សតេតូចចំនួន១៧ ប៉ៅអ៊ីចំនួន២។ចំណែក រថយន្តឃ្លុបមានដឹក កៅអីចំនួន២៥  គ្រែព្រះនាងចំនួន០១។ ចំពោះវត្ថុតាងទាំង២ករណីខាងលើបានយកទៅរក្សាទុកនៅផ្នែករដ្ឋបាលព្រៃឈើបន្ទាយស្រី។

  ជុំវិញករណីនេះដែរ លោក ម៉ុង ប៊ុនលីម នាយខណ្ឌរដ្ឋបាលព្រៃឈើសៀមរាប បានឲ្យដឹង នៅរសៀលថ្ងៃទី៤ខែសីហានេះថា រថយន្តក្រុងទាំង២គ្រឿងខាងលើ បានដោះលែងវិញហើយព្រោះវត្ថុតាងជារបស់កែច្នៃហើយ។ ចំណែករថយន្តម៉ាកបាឡែនគឺអនុវត្តដោយពិន័យជាអន្តរកាល ព្រោះជាបទល្មើសជាក់ស្តែង។

ខណៈពលរដ្ឋនៅខេត្តសសៀមរាប នាំគ្នាសម្ងំការពារនៃការរាលដាលនៃជម្ងឺកូវីដ.១៩ ក្រុមអ្នកដឹកឈើល្មើសច្បាប់មួយចំនួនបានលួចដឹកឈើយ៉ាងគគ្លើនទាំងយប់ទាំងថ្ងៃ ចេញចូលក្នុងទីរួមខេត្តសៀមរាប ដោយបំពានសេចចក្តីណែនាំរបស់អាជ្ញាធរខេត្ត៕ដោយ៖ភក្តី

  

ផ្សាយពាណិជ្ជកម្ម
ផ្សាយពាណិជ្ជកម្ម
Header Banner

ព័ត៌មានពេញនិយម