Tuesday, July 8, 2025
Header Banner

ភោជនីយដ្ឋាន«ផ្ទះផាតធី KTV»លួចបើកល្មើសបម្រាមរដ្ឋបាលរាជធានីភ្នំពេញ ត្រូវសមត្ថកិច្ចចុះបង្ក្រាប

ភ្នំពេញ៖សេចក្តីរាយការណ៍បានឲ្យដឹងថា កម្លាំងសមត្ថកិច្ចខណ្ឌទួលគោក នៅយប់ថ្ងៃទី ៥ ខែសីហា នេះបានចុះបង្ក្រាបភោជនីយដ្ឋាន «ផ្ទះផាតធី KTV» លួចបើកទទួលភ្ញៀវល្មើសបម្រាមរដ្ឋបាលរាជធានីភ្នំពេញ ស្ថិតនៅផ្លូវ ២៦១ ភូមិ៦​ សង្កាត់ទឹកល្អក់ទី១​ ខណ្ឌទួលគោក​ រាជធានីភ្នំពេញ​។ការចុះបង្ក្រាបនេះ ឃាត់ខ្លួនមនុស្សប្រុស ស្រីចំនួន ១៣ នាក់ មានទាំងថៅកែហាងម្នាក់ យកសំណាក។

សមត្ថកិច្ចបានដឹងថា ក្រោយពីទទួលបានព័ត៌មានថា ទីតាំងខាងលើបានផ្គើនទៅនឹងបម្រាមរបស់រដ្ឋបាលរាជធានីភ្នំពេញ និងដោយមានការណែនាំពីលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញនិងជាប្រធានគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ គណ:​បញ្ជា​ការឯកភាពខណ្ឌទួលគោក បានចុះដល់ទីតាំងជាក់ស្តែងឃើញថា បានលួចបើកទទួល​ភ្ញៀវ​ ចូលហូប​ ដោយរៀបចំតុ​ កៅអី​ លក់ស្រាបៀរ​ មានបុគ្គលិកទទួលភ្ញៀវ​ចំនួន​ ៨នាក់ស្រី៤នាក់​ និងមានភ្ញៀវម្នាក់ប្រុស​ ចូលច្រៀង​ ខារ៉ាអូខេ​ មួយបន្ទប់​ ដែលមានអ្នកបំរេី៣នាក់​ ក្នុងនោះមេការស្រីម្នាក់​ អ្នកកំដរស្រី​ ២នាក់​។សមត្ថកិច្ចបន្តថា ក្នុងប្រតិបត្តការណ៍កម្លាំងមានសមត្ថកិច្ចឃាត់ខ្លួនមនុស្ស១៣នាក់​ ស្រី​ ៧នាក់ ក្នុងនោះមាន អ្នកបំរើ៨នាក់​ ស្រី៤នាក់​ ភ្ញៀវ១ម្នាក់ប្រុ​ស​ អ្នកកំដរ​ និងអ្នកបំរើក្នុងបន្ទប់ចំនួន៣នាក់​រួមទាំងថៅកែ១​ នាក់​។​អ្នកទាំង១៣នាក់ ត្រូវ​បញ្ជូនទៅអធិការនគរបាលខណ្ឌ​ ដើម្បីចាត់ចែងតាមច្បាប់​។យ៉ាងនេះក្តី មុនពេលប្រមូលយកអ្នកទាំងអស់ទៅអធិការខណ្ឌ​ ​ ក៏បានយកសំណាកជាមុន​ ជាលទ្ធផលអវិជ្ជមានទាំង១៣តែម្តង៕ដោយ៖ភក្តី

ផ្សាយពាណិជ្ជកម្ម
ផ្សាយពាណិជ្ជកម្ម
Header Banner

ព័ត៌មានពេញនិយម