Saturday, October 12, 2024
Header Banner

លុចស៊ីសពាក់ស្លាកលេខខ.ម បើកលឿនទៅបុកម៉ូតូឆ្លងផ្លូវបណ្តាលឲ្យរបួសធ្ងន់២នាក់

សៀមរាប៖លោកវរសេនីយ៍ឯក សុខ សុទ្ធាវុធ អធិការនគរបាលស្រុកជីក្រែង បានឲ្យដឹងនៅព្រឹកថ្ងៃទី១៩នេះថា រថយន្តម៉ាកលុចស៊ីស LEXUS.LS 4.60L ពាក់ស្លាកលេខខ.ម បើកបរលឿនទៅបុកម៉ូតូឆ្លងផ្លុវខ្វះការប្រុងប្រយ័ត្ន បណ្តាលឲ្យរបួសធ្ងន់២នាក់។ ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង១៥និង៤០នាទីថ្ងៃទី១៨ ខែសីហាឆ្នាំ២០២០ស្ថិតនៅចន្លោះបង្គោលគីឡូម៉ែតលេខ ២៥១-២៥២ តាមបណ្តោយផ្លូវជាតិលេខ៦ ក្នុងភូមិពោធិសិរី ឃុំកំពង់ក្តី ស្រុកជីក្រែង ខេត្តសៀមរាប។ លោកបន្តថា មានរថយន្តមួយគ្រឿងម៉ាកLEXUS.LS 4.60L ពាក់ផ្លាកលេខខេមរភូមិន្ទ01: 2-8554 ពណ៌ខ្មៅអ្នកបើកបរមិស្គាល់អត្តសញាណ ទិសដៅពីកើតទៅលិច ។បានបុកម៉តូម៉ាក ហុងដាឌ្រីម សេ១២៥ ពាក់ផ្លាកលេខសៀមរាប 1Y- 7118ពណ៌ខ្មៅ ប្រភេទស្រី អ្នកបើកបរឈ្មោះ ផុន ហេង ភេទស្រី អាយុ២៣ឆ្នាំ ទីលំនៅភូមិតាយ៉ុន ឃុំស្ពានត្នោត ស្រុកជីក្រែង ខេត្តសៀមរាប ដឹកមនុស្ស ១នាក់ ឈ្មោះ តឿ ធី ភេទស្រីអាយុ១៣ឆ្នាំ ត្រូវជាប្អូន ទិសដៅពីត្បូង ទៅជើង។លោកបន្តថា ករណីនេះបណ្ដាលឲ្យរបួសធ្ងន់២នាក់ ១- ឈ្មោះ ផុន ហេង ភេទស្រីអ្នកបើកបរម៉ូតូ (ពាក់មួក)២- ឈ្មោះតឿ ធី អ្នករួមដំណើរជាមួយម៉តូ(ពាក់មួក)ខូចខាតម៉ូតូមួយគ្រឿងធ្ងន់ រថយន្តមួយគ្រឿងមធ្យម។លោកបន្ថែមថា មូលហេតុ បណ្តាលមកពី អ្នកបើកម៉ូតូឆ្លងកាត់ផ្លូវមិនប្រុងប្រយ័ត្ន និងរថយន្តបើកបរល្បឿនលឿន។ក្រោយពេលកើតហេតុរថយន្តបើករថយន្តរត់គេចពីកន្លែងកើតហេតុ បង្រ្កាបបាននៅក្នុងវត្ត ខ្នាធ្នង់ស្ថិតនៅភូមិគោករមាស ឃុំគោកធ្លកក្រោម ស្រុកជីក្រែងអ្នកបើកបរមិនស្គាល់អត្តសញ្ញាណគេចខ្លួន។ តែឃាត់បានជនសង្ស័យ ឈ្មោះ ទិត្យ វាសនា ភេទប្រុស អាយុ៣២ឆ្នាំ ស្នាក់នៅផ្ទះ៩៤១ ភូមិប៉ប្រកខាងត្បូង សង្កាត់កាកាបខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ នៅចំណុចវាលស្រែខាងលិចវត្ត ។ បច្ចុប្បន្នកម្លាំងនគរបាលជំនាញបានប្រមូលវត្ថុតាងទាំងនោះយកមករក្សាទុ កនៅអធិការដ្ឋាននគរបាលស្រុកជីក្រែង ដើម្បីចាត់ការតាមផ្លូវច្បាប់៕

ផ្សាយពាណិជ្ជកម្ម
Header Banner
ផ្សាយពាណិជ្ជកម្ម
Header Banner

ព័ត៌មានពេញនិយម