Tuesday, July 8, 2025
Header Banner

មន្ត្រីជំនាញរកឃើញ និងបានដកហូត អាល់កុលមានសារធាតុមេតាណុលចំនួន ៦៩០លីត្រ និងទំនិញហួសកាលបរិច្ឆេទចំនួន ៣២,៥គីឡូក្រាម

ភ្នំពេញ៖សមត្ថកិច្ចបានឲ្យដឹងថា នៅថ្ងៃទី១១ ខែសីហា ឆ្នាំ២០២១ មន្ត្រីជំនាញសាខា ក.ប.ប. រាជធានីភ្នំពេញ និងខេត្តស្ទឹងត្រែង បានចុះត្រួតពិនិត្យគុណភាព សុវត្ថិភាព ទំនិញដែលបានដាក់លក់តាមបណ្តាផ្ទះ ម៉ាត នៅទីតាំងភូមិសាស្ត្ររាជធានីភ្នំពេញ និងខេត្តស្ទឹងត្រែង។

សមត្ថកិច្ចបន្តថា លទ្ធផលមន្ត្រីជំនាញរកឃើញ ដូចតទៅ៖នៅរាជធានីភ្នំពេញ បានចុះឃាត់ទុក និងដកហូតអាល់កុលប្រភេទមេតាណុល ចំនួន១០ប៊ីដុង ស្មើនឹង៣០០លីត្រ ដោយរក្សាទុកនៅទីតាំងលក់ជាបណ្តោះអាសន្ន ដោយបិទសៀលហ៊ុមព័ទ្ធ។នៅខេត្តស្ទឹងត្រែង បានរកឃើញទំនិញហួសកាលបរិច្ឆេទចំនួន ៣២,៥គីឡូក្រាម និងអាល់កុលក្លែងក្លាយចំនួន ៣៩០លីត្រ។

សមត្ថកិច្ចបញ្ជាក់ថា មន្ត្រីជំនាញសាខា ក.ប.ប. បានធ្វើកំណត់ហេតុដកហូតទំនិញទាំងនោះយកទៅរក្សាទុកដើម្បីដោះស្រាយតាមនីតិវិធី៕ដោយ៖វាយោ

ផ្សាយពាណិជ្ជកម្ម
ផ្សាយពាណិជ្ជកម្ម
Header Banner

ព័ត៌មានពេញនិយម