Tuesday, July 8, 2025
Header Banner

រថយន្តដឹកកម្មករ បុកជាមួយរថយន្តមួយគ្រឿងទៀត បណ្តាលឲ្យរបួសកម្មករជាច្រើននាក់ នៅស្រុកសំរោងទង

កំពង់ស្ពឺ៖សេចក្តីរាយការណ៍បានឲ្យដឹងថានៅម៉ោងប្រមាណ៦និង៣០នាទីល្ងាចថ្ងៃទី១១ ខែសីហា ឆ្នាំ២០២១នេះ មានករណីរថយន្តដឹកកម្មករ (ឡានកូរ៉េ ២,៥តោន) បានបុកជាមួយរថយន្តមួយគ្រឿងទៀត ស្ថិតនៅគីឡូម៉ែត្រលេខ៣ ផ្លូវជាតិលេខ ៤១ ភូមិសំរោង ឃុំត្រពាំងគង ស្រុកសំរោងទងបណ្ដាលឲ្យកម្មកររងរបួសជាច្រើននាក់។

នគរបាលខេត្តកំពង់ស្ពឺ បានឲ្យដឹងថា រថយន្តមានកម្មករជិៈប្រមាណ៦០នាក់ មានរងរបួសធ្ងន់ស្រាលជាច្រើននាក់ និងកំពុងមានកម្មករជាប់នៅក្នុងកាប៊ីនឡានទៀតផង។ បច្ចុប្បន្នសមត្ថកិច្ចកំពុងសហការគ្នាជួយអន្តរាគមន៍អ្នកជាប់ក្នុងកាប៊ីនរថយន្តនិងកំពុងជួយសង្គ្រោះយកអ្នករងរបួសទាំងអស់ទៅមន្ទីរពេទ្យ៕ដោយ៖វាយោ

ផ្សាយពាណិជ្ជកម្ម
ផ្សាយពាណិជ្ជកម្ម
Header Banner

ព័ត៌មានពេញនិយម