សៀមរាប៖របាយការណ៍បានឲ្យដឹងថា នៅថ្ងៃទី១៣ខែសីហាឆ្នាំ២០២១នេះ មជ្ឍមណ្ឌលអភិវឌ្ឍន៍យោធិនពិការ សម្តេចតេជោ ហ៊ុន សែន គូលេន៣១៧សៀមរាប បានរៀបចំការចាក់វ៉ាក់សាំង«អាស្ត្រាហ្សេនីកា»ដូសជម្រុញឬដូសទី៣ ជូនយោធិនពិការនិងក្រុមគ្រួសារ ដើម្បីបង្ការការរាលដាលនៃជំងឺកូវីដ.១៩។
ឯកឧត្តម ឧត្តមសេនីយ៍ឯក ពៅ ស៊ា នាយកមជ្ឍមណ្ឌលអភិវឌ្ឍន៍យោធិនពិការ សម្តេចតេជោ ហ៊ុន សែន គូលេន៣១៧សៀមរាប និងតំណាងអោយយោធិនពិការនិងគ្រួសារយោធិន បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះសម្តេចតេជោ ហ៊ុន សែន សម្តេចគត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន សម្តេចពិជ័យសេនា ទៀ បាញ់ រួមទាំងថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ ចំពោះការផ្តល់នូវវ៉ាក់សាំងកូវីដ១៩(អាស្ត្រាហ្សេនីកា) ដើម្បីចាក់ជូនដល់យោធិនពិការនិងគ្រួសារស្ម័គ្រចិត្ត ចាក់ដូសជម្រុញឬដូសទី៣ ។
ឯកឧត្តម ក៏បានផ្តាំផ្ញើដល់យោធិនពិការនិងគ្រួសារយោធិនទាំងអស់ ត្រូវគោរពតាមគោលការណ៍ណែនាំរបស់ក្រសួងសុខាភិបាល និងអនុវត្តន៍អោយបានជាប្រចាំ ( ៣កុំ ៣ការពារ )។
សម្រាប់ថ្ងៃនេះដែរក្រុមគ្រូពេទ្យ ចាក់វ៉ាក់សាំងកូវីដ១៩(អាស្ត្រាហ្សេនីកា)ជូនយោធិនពិការនិងគ្រួសារបានចំនួនសរុប ៣៥០នាក់ ស្រី១៥២ ប្រុស១៩៨នាក់៕ដោយ៖ភក្តី (ប្រភពពីលោកកែវ សំណាង)