Tuesday, July 8, 2025
Header Banner

រថយន្តរបស់ក្រុមហ៊ុនវីរៈប៊ុនថាំ លួចដឹកសត្វតុកែ លោតឆ័ត្រត្រូវបានកម្លាំងរដ្ឋបាលព្រៃឈើខេត្តសៀមរាបបង្រ្កាប!


សៀមរាប៖សេចក្តីរាយការណ៍បានឲ្យដឹងថា កម្លាំងផ្នែករដ្ឋបាលព្រៃឈើបន្ទាយស្រី បានបង្ក្រាបរថយន្តដឹកឥវ៉ាន់ ១គ្រឿងរបស់ក្រុមហ៊ុនវីរៈប៊ុនថាំ ដែលបង្កប់ដឹកសត្វតុកែ ល្មើសច្បាប់បម្រុងលោតឆ័ត្រទៅរកទីផ្សារងងឹត។ ហេតុការណ៍ឃាត់នេះធ្វើឡើងនៅថ្ងៃទី១៧ខែសីហាឆ្នាំ២០២១នេះស្ថិតនៅតាមបណ្តោយផ្លូវលេខ៦៧ត្រង់ ចំណុច ឃុំបល័ង្គ ស្រុប្រាសាទបាគង ខេត្តសៀមរាប ។  

  នាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តសៀមរាប គឺលោកម៉ុង ប៊ុនលីម បានឲ្យដឹងតាមទូរស័ព្ទនៅល្ងាចថ្ងៃទី១៧ខែសីហានេះថា រថយន្តដែលកម្លាំងជំនាញ រដ្ឋបាលព្រៃឈើ ធ្វើការឃាត់នេះ បានដឹកឥវ៉ាន់មកពីខេត្តមណ្ឌលគីរី ហើយបាន មកដល់ខេត្តព្រះវិហារក៏បានចូលដាក់ កេសឥវ៉ាន់ ដែលមានសត្វតុកែដាក់ក្លាស់សេទឹកកក ដឹកមកកាន់ខេត្តសៀមរាប ឆ្ពោះទៅកាន់ខេត្តព្រះសីហនុ។ លោកបន្តថា សត្វតុកែនេះ មានចំនួន៩៨៤ក្បាល បច្ចុប្បន្នកម្លាំងរដ្ឋបាលព្រៃឈើខេត្តសៀមរាប ក៏បានធ្វើការផាកពិន័យនៅតាមច្បាប់ព្រៃឈើឆ្នាំ២០០២ផងដែរ ។បច្ចុប្បន្ននេះ វត្ថុតាងនិងរថយន្តត្រូវបានរក្សាទុកនៅផ្នែករដ្ឋបាលស្រុកបន្ទាយស្រី ខេត្តសៀមរាប ដើម្បីរង់ចាំម្ចាស់ក្រុមហ៊ុនចូលខ្លួនមកដោះស្រាយតាមផ្លូវច្បាប់។នៅក្នុងករណីនេះដែរ គេបានកោតសរសើរចំពោះកម្លាំងសមត្ថកិច្ចខណ្ឌរដ្ឋបាលព្រៃឈើខេត្តសៀមរាប ដែលបានបង្រ្កាបករណីជួញដូរសត្វព្រៃទាំងនេះបាន៕ដោយ៖សេរី

ផ្សាយពាណិជ្ជកម្ម
ផ្សាយពាណិជ្ជកម្ម
Header Banner

ព័ត៌មានពេញនិយម