សៀមរាប៖នៅថ្ងៃទី២១ខែសីហាឆ្នាំ២០២១នេះ លោកវរសេនីយ៍ឯក ជ្រិញ គឹមនី ប្រធានការិយាល័យនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចនៃស្នងការដ្ឋានខេត្តសៀមរាប បានចេញលិខិតមួយច្បាប់បដិសេធទាំងស្រុងចំពោះការចុះផ្សាយព័ត៌មានមិនពិតរបស់សារព័ត៌មានឈ្មោះ «ខ្មែរអនឡាញ»និងទំព័រសាព័ត៌មានឈ្មោះ«ជួយខ្មែរ»នៅតាមបណ្ដាញសង្គម facebook កាលពីថ្ងៃទី១៨ខែសីហាឆ្នាំ២០២១ កន្លងទៅនេះ ដោយមិនបានសុំការបំភ្លឺពីសមត្ថកិច្ចពាក់ព័ន្ធហើយលោកបានបញ្ជាក់ថា៖ចាប់តាំងពីលោកទទួលតំណែងនេះមកលោកមិនដែលប្រើមនុស្សឲ្យដើរប្រមូលលុយ រឺកាងបទល្មើសដូចការលើកឡើងនោះទេ។ លោកតែងតែបង្ក្រាបបទល្មើសសេដ្ឋកិច្ចគ្រប់ប្រភេទជាប់ជាប្រចាំដូចជាបទល្មើសព្រៃឈើ,បទល្មើសជលផល,ទំនិញគេចពន្ធ, បទល្មើសកម្មសិទ្ធិបញ្ញានិងបទរល្មើសធនធានរ៉ែជាដើម។ល។ ដោយមានសហការជាមួយមន្ទីរជំនាញពាក់ព័ន្ធស្របទៅតាមនីតិវិធីច្បាប់។ លោកបញ្ជាក់បន្ថែមទៀតថាកន្លងមកនេះលោកទទួលបញ្ជាពីលោកឧត្តមសេនីយ៍ត្រីស្នងការទទួលបន្ទុកនិងលោកឧត្តមសេនីយ៍ទោស្នងការនៃស្នងការដ្ឋាននគរបាលខេត្តដាក់ផែនការឲ្យនគរបាលក្រុងស្រុកទាំង១២ និងមន្ត្រីនៃការិយាល័យជំនាញ ចាត់វិធានការឲ្យបានម៉ឺងម៉ាត់ចំពោះការទប់ស្កាត់និងបង្ក្រាបបទល្មើសសេដ្ឋកិច្ចគ្រប់ប្រភេទឲ្យបានទាន់ពេលវេលាហើយជាពិសេសបានឲ្យសហការជាមួយសារព័ត៌មានគ្រប់អង្គភាពនិងប្រជាពលរដ្ឋដែលរាយការណ៍ព័ត៌មានអំពីបទល្មើស។ ជាចុងក្រោយលោកសូមសំណូមពរដល់អ្នកសារព័ត៌មានមួយចំនួនមេត្តាមុននឹងបង្ហោះផ្សព្វផ្សាយនូវព័ត៌មានអ្វីមួយសូមយកព័ត៌មានឱ្យបានច្បាស់លាស់ជាមុនសិនដើម្បីជៀសវាងប៉ះពាល់កិត្តិយសនិងសេចក្តីថ្លៃថ្នូររបស់បុគ្គលនិងអង្គភាព៕ ដោយ៖សៀមរាបថែមស៍