Tuesday, July 8, 2025
Header Banner

ងងុយដេកសូមកុំបើករថយន្ត… រថយន្ត២,៥រ៉េចង្កូតធ្លាក់ផ្លូវបណ្តាលឲ្យឆេះរថយន្តនិងរបួសម្នាក់នៅស្រុកពួក

សៀមរាប៖សេចក្តីរាយការណ៍បានឲ្យដឹងថា អ្នកបើកបររថយន្តកូរ៉េ២,៥ បានបើកបរក្នុងស្ថានភាពងងុយដេក រ៉េចង្កូតធ្លាក់ផ្លូវជ្រុលទៅបុកដើមឈើ​បណ្តាលឲ្យឆេះរថយន្តនិងរបួសម្នាក់។

ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង៥និង០០នាទីថ្ងៃទី២២ខែសីហាឆ្នាំ២០២១ នៅលើផ្លូវជាតិលេខ៦​ស្ថិតនៅក្នុងភូមិទួលរវៀង ឃុំល្វា  ស្រុកពួក ខេត្តសៀមរាប។

 អធិការដ្ឋាននគរបាលស្រុកពួក គឺលោកវរសេនីយ៍ឯក  ទេព ពុំសែន បានឲ្យដឹងថា មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានបង្កឡើងដោយរថយន្តម៉ាកហ៊ីយ៉ាន់ដាយ២,៥ តោន  ពណ៌ ស ពាក់ផ្លាកលេខ កំពង់ស្ពឺ3A.1335 បើកបរដោយ ឈ្មោះ លី សុខា   ភេទប្រុស អាយុ២៩ឆ្នាំ រស់នៅភូមិស្រែ១០០ឃុំចំការសំរោង  ក្រុងបាត់ដំបង ខេត្តបាត់ដំបង។លោកបន្តថា ដឹកអ្នករួមដំណើររួមមាន៣នាក់៖១.ឈ្មោះ ជួន សុចិន អាយុ១៨ឆ្នាំ២.ឈ្មោះ សុខ លីន ភេទប្រុសអាយុ១៨ ឆ្នាំ៣.ឈ្មោះ    សុគុណ   ភេទ ប្រុស អាយុ១៨ឆ្នាំ រស់នៅ ភូមិស្រែ១០០ ឃុំ ចំការរសំរោង ក្រុងបាត់ដំបង ខេត្តបាត់ដំបង ជាមួយគ្នា បានបើកបរទិសដៅពីលិចទៅកើត បានរ៉េចង្កូតធ្លាក់ទៅជ្រោះផ្លូវខាងត្បូង បុកដើមពុទ្រា បណ្តាលអោយឆេះរថយន្តតែម្តង។លោកបញ្ជាក់ថា ករណីនេះ បានប្រើប្រាស់ឡានទឹករបស់អធិការនគរបាលស្រុកពួក អន្តរាគមន៍ជួយពន្លត់អស់ទឹកចំនួន១ឡានទើបពន្លត់បាន។លោកបញ្ជាក់ទៀតថា ករណីនេះបណ្តាលឲ្យ របួសស្រាលមនុស្ស១នាក់ឈ្មោះសុ គុណ និងខូចខាត រថយន្ត១គ្រឿងធ្ងន់។លោកបញ្ជាក់ទៀតថា មូលហេតុអ្នកបើកបរ បានបើកបរក្នុងស្ថានភាពងងុយដេក។   បច្ចុប្បន្នកម្លាំងនគរបាលជំនាញបានអូសយករថយន្តបង្កទៅកាន់អធិការដ្ឋាននគរបាលស្រុកពួក​ ដើម្បីចាត់ការតាមផ្លូវច្បាប់៕ដោយ៖ភក្តី

ផ្សាយពាណិជ្ជកម្ម
ផ្សាយពាណិជ្ជកម្ម
Header Banner

ព័ត៌មានពេញនិយម