Tuesday, July 8, 2025
Header Banner

សមត្ថកិច្ចបង្ក្រាបករណីគោយន្តកន្ត្រៃដឹកដើមធ្នង់ធំៗដោយខុសច្បាប់នៅស្រុកប្រាសាទបាគង

សៀមរាប៖ កម្លាំងនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចនៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប សហការជាមួយកម្លាំងនគរបាលស្រុកប្រាសាទបាគង និងកម្លាំងរដ្ឋបាលព្រៃឈើខេត្តសៀមរាប បានធ្វើការបង្ក្រាបគោយន្តដើមឈើធ្នង់ធំៗចំនួនប្រាំដើមដោយល្មើសច្បាប់។

ហេតុការណ៍បង្ក្រាបនេះធ្វើឡើងនៅព្រឹកថ្ងៃទី២២ខែសីហាឆ្នាំ២០២១ស្ថិតនៅក្នុងភូមិគោកធ្លក ឃុំកណ្ដែក ស្រុកប្រាសាទបាគងខេត្តសៀមរាប។

លោកវរសេនីយ៍ទោមេសំណាង នាយរងការិយាល័យនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចនៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានឲ្យដឹងថា ដោយមានការណែនាំពីលោកឧត្តមសេនីយ៍ទោស្នងការនិងលោកឧត្តមសេនីយ៍ត្រីស្នងការរងទទួលការិយាល័យប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្ត ព្រមទាំងលោកនាយការិយាល័យប្រឆាំងបទល្មើសសេដ្ឋកិច្ចបានចាត់តាំងឱ្យលោកដឹកនាំការចុះបង្ក្រាបករណីដឹកឈឺធ្នង់ខុសច្បាប់ទាំងនេះ។លោកបន្តថា នៅក្នុងប្រតិបត្តិការនោះ ក្រុមអ្នកដឹកឈឺល្មើសច្បាប់ដោយគោយន្តកន្ត្រៃបាននាំគ្នាទម្លាក់ឈើចោលនឹងរត់គេចបាត់អស់។លោកបន្តថា កម្លាំងសមត្ថកិច្ចបានប្រមូលឈើដើមឈើធ្នុងធំៗចំនួនប្រាំដើម ប្រគល់ជូនជំនាញរដ្ឋបាលព្រៃឈើខេត្តសៀមរាប ចាត់ការបន្តតាមផ្លូវច្បាប់៕ដោយ៖សេរី

ផ្សាយពាណិជ្ជកម្ម
ផ្សាយពាណិជ្ជកម្ម
Header Banner

ព័ត៌មានពេញនិយម