Saturday, October 12, 2024
Header Banner

សមត្ថកិច្ចកំពុងស្រាវជ្រាវ ក្រុមក្មេងទំនើង កាប់យុវជន៥នាក់បណ្តាលឲ្យស្លាប់ម្នាក់របួស២នាក់នៅមុខសណ្ឋាគារសុខា សៀមរាប

សៀមរាប៖សមត្ថកិច្ចចម្រុះនៃខេត្តសៀមរាប កំពុងបើកការសើបអង្កេត ករណីហិង្សាដោយមានស្ថានទម្ងន់ទោស ដែលបង្កឡើងដោយក្រុងក្មេងទំនើង១ក្រុមបានជិះម៉ូតូដេញកាប់ទៅលើយុវជនចំនួន៥នាក់បណ្តាលឲ្យស្លាប់ម្នាក់របួស២នាក់ រួចគេចខ្លួនបាត់។ ហេតុការណ៍បង្កការភ្ញាក់ផ្អើលនេះ បានកើតឡើងនៅវេលាម៉ោង២១និង៣០នាទីថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២០ ត្រង់ចំណុចមុខសណ្ឋាគារ សុខាសៀមរាប(៦០ម) ស្ថិតក្នុងភូមិទ្រាំង សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប។

សមត្ថកិច្ចឲ្យដឹងថា ករណីបង្កឡើងដោយជនសង្ស័យមិនស្គាល់អត្តសញ្ញាណមានគ្នាចំនួន០២នាក់ ជិះម៉ូតូ០១គ្រឿង ម៉ាកសង់សេ១២៥ ស៊េរីឆ្នាំ២០១៩ ពណ៌ខ្មៅ(អត់ចាំស្លាកលេខ) បានធ្វើសកម្មភាពកាប់ទៅលើជនរងគ្រោះ មួយក្រុមមានគ្នា០៥នាក់ ជឹះម៉ូតូចំនួន០៣គ្រឿង រួមមាន៖១,ឈ្មោះ ឆាត មុត ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរជាងឈើ រស់នៅភូមិសួង ឃុំត្រពាំងធំ ស្រុកប្រាសាទបាគង ខេត្តសៀមរាប(ស្លាប់)។២,ឈ្មោះចៅ ចាម ភេទប្រុស អាយុ២០ឆ្នាំ រស់នៅភូមិកន្ទួត ឃុំកន្ទួត ស្រុកស្វាយលើ ខេត្តសៀមរាប(របួសធ្ងន់)។ ៣,ឈ្មោះភឿន ភា ភេទប្រុស អាយុ២១ឆ្នាំ រស់នៅភូមិកន្ទួត ឃុំកន្ទួត ស្រុកស្វាយលើ ខេត្តសៀមរាប(របួសស្រាល)។៤,ឈ្មោះចៅ ចេន ភេទប្រុស អាយុ១៧ឆ្នាំ រស់នៅភូមិកន្ទួត ឃុំកន្ទួត ស្រុកស្វាយលើ ខេត្តសៀមរាប(គ្មានរបួស)។ ៥,ឈ្មោះធី ចេក ភេទប្រុស អាយុ១៨ឆ្នាំ រស់នៅភូមិសួង ឃុំត្រពាំងធំ ស្រុកប្រាសាទបាគង ខេត្តសៀមរាប(គ្មានរបួស)។មូលហេតុ មិនទាន់ដឹងច្បាស់លាស់។បច្ចុប្បន្នសមត្ថកិច្ចចម្រុះកំពុងចុះស្រាវជ្រាវ ស៊ើបអង្កេតតាមចាប់ជនសង្ស័យ យកមកផ្ដន្ទាទោសតាមច្បាប់។សពជនរងគ្រោះ ត្រូវបានយកត្រូវតម្កល់ទុក នៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប ដើម្បីរងចាំក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

ផ្សាយពាណិជ្ជកម្ម
Header Banner
ផ្សាយពាណិជ្ជកម្ម
Header Banner

ព័ត៌មានពេញនិយម