Sunday, May 5, 2024
Header Banner
ផ្សាយពាណិជ្ជកម្ម
Header Banner

អ្នករើសអេតចាយ ដុតខ្សែភ្លើងយកស្ពាន់បង្ករជាអគ្គិភ័យ បណ្តាលឲ្យឆេះផ្ទះចំនួន៥ខ្នង នៅសង្កាត់ទួលសង្កែ

ភ្នំពេញ៖ សមត្ថកិច្ចបានឲ្យដឹងថា មានករណីអគ្គិភ័យមួយកន្លែងកើតឡើងនៅផ្លូវរថភ្លើងក្រុម៣ ភូមិទួលសង្កែ សង្កាត់ទួលសង្កែ១ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង១៩និង៣០នាទីយប់ថ្ងៃទី ២៣ ខែសីហា ឆ្នាំ២០២១។

សមត្ថកិច្ចបានបន្តឲ្យដឹងថាម្ចាស់ផ្ទះឈ្មោះ មួង សារិទ្ធ ភេទប្រុស អាយុ៤៥ឆាំ្ន។ អ្នកជួលឈ្មោះចាន់ សំណាង ភេទប្រុស អាយុ៤១ឆ្នាំ មុខរបរ រើសអេតចាយ។សមត្ថកិច្ចបានបន្តថា មូលហេតុ ដុតខ្សែភ្លើងយកស្ពាន់បង្ករជាអគ្គិភ័យ។

សមត្ថកិច្ចបញ្ជាក់ថា ក្នុងហេតុការណ៍ខាងលើបណ្តាលឲ្យឆេះសម្ភារៈប្រើប្រាស់អស់ទាំងស្រុងចំនួន៥ខ្នងផ្ទះ ស្មើរនឹង១២គ្រួសារ និងគ្មានមនុស្សស្លាប់ ឬរបួសនោះទេ។

សមត្ថកិច្ចបានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យចំនួន១៧គ្រឿង ប្រើប្រាស់ទឹកអស់១៧ឡានស្មើ ៧០ម៉ែត្រគូប ទើបគ្រប់គ្រងស្ថានការណ៍បានទាំងស្រុង ៕ដោយ៖សេរី

ផ្សាយពាណិជ្ជកម្ម
Header Banner
ផ្សាយពាណិជ្ជកម្ម
Header Banner
ព័ត៌មានស្រដៀងគ្នា

ព័ត៌មានពេញនិយម