Thursday, April 25, 2024
Header Banner
ផ្សាយពាណិជ្ជកម្ម
Header Banner

អុញនោះ…មេការអាហារដ្ឋាន«ឫស្សីផ្អែម »ត្រូវបានឃាត់ខ្លួន ឯភ្ញៀវ ត្រូវបានផាកពិន័យក្នុងម្នាក់ ២លានរៀល

ភ្នំពេញ៖សេចក្តីរាយការណ៍បានឲ្យដឹងថា នៅថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២១ វេលាម៉ោង១៨និង០០នាទី នៅចំណុចអាហារដ្ឋានឫស្សីផ្អែម ស្ថិតនៅភូមិទួលពង្រ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ មានការចុះត្រួតពិនិត្យដោយគណៈបញ្ជារការឯកភាព ដឹកនាំដោយ លោក យិន គា អភិបាលរងខណ្ឌពោធិ៍សែនជ័យ ដោយសហការជាមួយ លោកចៅសង្កាត់ ចោមចៅទី១ និងកម្លាំងប៉ុស្តិ៍ចោមចៅទី១ និងប្រធានភូមិ និង ប្រជាការពារសង្កាត់ ដោយបានអោយក្រុមគ្រូពេទ្យ ចុះយកសំណាកបុគ្គលិក ទាំងអស់របស់អាហារដ្ឋានខាងលើ រួមទាំងភ្ញៀវដែលបានចូលហូបអារហារផងដែរ។

សរុបអ្នកដែលយកសំណាកទាំងអស់ សរុប១០២នាក់ (ប្រុស៦៨នាក់)។ ជាលទ្ធផលគឺ អវិជ្ជមាន ទាំងអស់។ ចំពោះទីតាំង អាហារដ្ឋានខាងលើ ត្រូវបានបិទទាំងស្រុងដោយមូលហេតុ មិនគោរពតាមការណែរនាំរបស់រាជរដ្ឋាភិបាល។

ចំពោះភ្ញៀវដែលបានចូលហូបចុកក្នុងអាហារដ្ឋានខាងលើចំនួនសរុប១៦នាក់ (ប្រុស) ត្រូវបានធ្វើការផាកពិន័យតាមផ្លូវច្បាប់ក្នុង០១នាក់ ២លានរៀល។ ចំណែកមេការអាហារដ្ឋានខាងលើ ចំនួន០២នាក់ (ប្រុស) ត្រូវបាននាំទៅសួរនាំនៅប៉ុស្តិ៍នគរបាលរដ្ឋបាលចោមចៅទី១ ដើម្បីចាត់ការតាមនិតិវិធី។ ហើយចំពោះបុគ្គលិកដែលបម្រើការនៅ អាហារដ្ឋានខាងលើទាំងអស់គឺបានធ្វើការអប់រំនៅទីតាំងផ្ទាល់តែម្ដង។

លោក យិន គា អភិបាលរងខណ្ឌពោធិ៍សែនជ័យ បានឲ្យដឹងថា ចំពោះការផាកពិន័យ អន្តរការណ៍ ទៅលើបុគ្គលដែលល្មើសវិធានរដ្ឋបាល គឺត្រូវប្រគល់ជូនលោក កង វង ចៅសង្កាត់ចោមចៅទី១ ជាអ្នករ៉ាប់រងទាំងស្រុង៕ដោយ៖សេរី

ផ្សាយពាណិជ្ជកម្ម
Header Banner
ផ្សាយពាណិជ្ជកម្ម
Header Banner
ព័ត៌មានស្រដៀងគ្នា

ព័ត៌មានពេញនិយម