Saturday, October 12, 2024
Header Banner

ក្រុមហ៊ុនដំបូងគេនៅសហរដ្ឋអាមេរិក ដែលមានតម្លៃរហូតដល់២ទ្រីលានដុល្លារអាមេរិកApple

អន្តរជាតិ៖យោងតាមរបាយការណ៍ បានឲ្យដឹងថា ក្រុមហ៊ុនបច្ចេកវិទ្យាលំដាប់ពិភពលោក Apple របស់អាមេរិក នៅថ្ងៃពុធនេះបានក្លាយជាក្រុមហ៊ុនដំបូងគេនៅសហរដ្ឋអាមេរិក ដែលមានតម្លៃ ទីផ្សារឈានដល់២ទ្រីលានដុល្លារអាមេរិក ($2,000,000,000,000) នេះបើយោងតាមសារព័ត៌មានល្បីៗរបស់អន្តរជាតិចេញផ្សាយនៅយប់ថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២០នេះ។ កាលពីខែសីហា ឆ្នាំ២០១៨ ក្រុមហ៊ុនបច្ចេកវិទ្យាលំដាប់ពិភពលោក Apple របស់អាមេរិក បានក្លាយជាក្រុមហ៊ុនដំបូងគេនៅលើពិភពលោក ដែលមានតម្លៃ ឈានដល់១លានលានដុល្លារអាមេរិក។ គួរបញ្ជាក់ថា ក្រុមហ៊ុន Apple មានលោក Tim Cook ជានាយកប្រតិបត្តិ បានផ្ដួលក្រុមហ៊ុន Amazon និងក្រុមហ៊ុន Microsoft និងបានក្លាយជាក្រុមហ៊ុនឯកជនដំបូងគេនៅសហរដ្ឋអាមេរិក ដែលមានទ្រព្យ២ទ្រីលានដុល្លារ៕

ផ្សាយពាណិជ្ជកម្ម
Header Banner
ផ្សាយពាណិជ្ជកម្ម
Header Banner

ព័ត៌មានពេញនិយម