Saturday, October 12, 2024
Header Banner

ក្រុមយោធា​ ម៉ាលី បានសន្យារៀបចំការបោះឆ្នោតបន្ទាប់ពីធ្វើរដ្ឋប្រហារទម្លាក់ប្រធានាធិបតី

អន្តរជាតិ៖ក្រុមទាហានដែលធ្វើរដ្ឋប្រហារបណ្តេញប្រធានាធិបតីម៉ាលីលោក Ibrahim Boubacar Keïta បាននិយាយថា ពួកគេមានគម្រោងបង្កើតរដ្ឋាភិបាលអន្តរកាលស៊ីវិលនិងរៀបចំការបោះឆ្នោតថ្មី។ អ្នកនាំពាក្យកងទ័ពនិយាយថា ពួកគេបានធ្វើសកម្មភាពដើម្បីការពារកុំឲ្យប្រទេសនេះធ្លាក់ចូលទៅក្នុងភាពវឹកវរបន្ថែមទៀត។ លោកប្រធានាធិបតី Keïta បានលាលែងពីតំណែងកាលពីយប់ថ្ងៃអង្គារដោយនិយាយថា លោកមិនចង់ឲ្យមានឈាមហូរដោយសារតែការបន្តកាន់អំណាចរបស់លោកនោះទេ។ ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិបានថ្កោលទោសចំពោះរដ្ឋប្រហារនេះដោយបានជំរុញឲ្យមានការដោះលែងប្រធានាធិបតីនិងមន្ត្រីរបស់ខ្លួនជាបន្ទាន់។ ក្រុមប្រឹក្សានេះនិយាយថា កងទ័ពទាំងអស់គួរតែវិលត្រឡប់ចូលបន្ទាយរបស់ពួកគេវិញដោយគ្មានការពន្យាពេល។ ស្របពេលជាមួយគ្នានោះ សហភាពអាហ្រ្វិក (AU) បានបោះឆ្នោតដើម្បីបញ្ឈរជើងប្រទេសម៉ាលី។ ក្រុមប្រឹក្សាសន្តិសុខដែលមានសមាជិក១៥ប្រទេសរបស់ខ្លួនបានអំពាវនាវឲ្យមានការស្តារសណ្តាប់ធ្នាប់រដ្ឋធម្មនុញ្ញឡើងវិញនិងការដោះលែងប្រធានាធិបតីនិងមន្ត្រីរដ្ឋាភិបាលដទៃទៀត។ ម៉ាលីដែលជាប្រទេសដ៏ធំល្វឹងល្វើយលាតសន្ធឹងទៅវាលខ្សាច់សាហារ៉ាគឺស្ថិតក្នុងចំណោមប្រទេសក្រីក្របំផុតនៅលើពិភពលោកហើយបានឆ្លងកាត់ការកាន់កាប់ដោយយោធាជាច្រើនលើកមកហើយ។ បច្ចុប្បន្ននេះ ខ្លួនកំពុងប្រយុទ្ធដើម្បីទប់ទល់នឹងរលកនៃការវាយប្រហាររបស់ក្រុមជីហាដនិយមនិងអំពើហិង្សាជនជាតិភាគតិច៕

ផ្សាយពាណិជ្ជកម្ម
Header Banner
ផ្សាយពាណិជ្ជកម្ម
Header Banner

ព័ត៌មានពេញនិយម